ព័ត៌មានជាតិ

វែកមុខ​ឃាតករ​វ័យក្មេង​ចិ​ត្ត​សាហាវ​អាយុ​១៧​ឆ្នាំ ចាប់រំលោភ​ស្រី្ត​អាយុ​៣៤​ឆ្នាំមាន​សតិ​មិន​នឹង​នរ រួចសម្លាប់យកសព​អូសទម្លាក់ថ្លុកស្រែ

​ខេត្តកំពង់ឆ្នាំង​៖ ករណី​រំលោភ ហើយ​សម្លាប់​ស្រី្ត​ម្នាក់ ដែល ត្រូវបាន​ក្មេងឃ្វាលគោ ប្រទះឃើញ​ខ្លួន​អាក្រាត​ដេក​ផ្កាប់មុខ​ស្លាប់​ក្នុង​ថ្លុក​ស្រែ​នោះ ត្រូវបាន​នគ​ល​បាល​ព្រហ្ម​ទ័​ណ្ឌ​ស្រុក​រលាប្អៀរ សហ​ការណ៍​ជាមួយ នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​វែកមុខ​រកឃើញ​ឃាតកអាយុ​១៧​ឆ្នាំ ជា​អ្នក​ចាប់រំលោភ​នាង​រួច វាយ​នាង​សម្លាប់ចោល​បំបិទ​ភស្តុតាង​។ ដោយសារ​ឈាម​ស្រែក​ស្បែក​ហៅ​ឃាតក​វ័យក្មេង​ចិត្ត​ដ៏​សាហាវ​នោះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្រោ​ពី​ផ្ទុះ​ហេតុការណ៍​ភ្ញាក់ផ្អើល​តែ​ជាង​១​ម៉ោង ប៉ុណ្ណោះ ស្ថិតនៅក្នុង​ថ្លុក​ស្រែ​ខាងលិច​ភូមិ ស្ថិតនៅ​ក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។ សូមបញ្ជាក់ថា ករណី​រំលោភ ហើយ​សម្លាប់​ស្រី្ត រងគ្រោះ​ដែល​ក្មេងឃ្វាលគោ​នោះ នៅវេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ​ ​

នៅពេល​ឃើញ​សាកសព​ក្នុង​អំពើ​ឃាត​កម្មនេះ សមត្ថកិច្ច​បាន​បើក​ការស៊ើបអង្កេត​ជាបន្ទាន់ ហើយក៏​ទទួលបាន​ព័ត៌មាន​ពី​កុមា​រាជា​សាក្សី​ម្នា​ក់ថា បានឃើញ​មុខ​ឃាតករ​ធ្វើ​សក្មភាព​ក្នុង​រឿងនេះ ទើប​ការ​ស្រា​ជ្រាវ​បាន​ឈានដល់​ការចាប់ខ្លួន​ឃាតករ​ឈ្មោះ ណុប ប៊ុន​ណា អាយុ​១៧​ឆ្នាំ បានតែ​ម្តង គឺ​គេ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ជាមួយ​ស្ត្រី​រងគ្រោះ​។​ ​ ​
ជន​​សង្ស័យ បាន​​ឲ្យដឹងថា នៅ​ម៉ោង​១១​ថ្ងៃត្រង់ ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤​រូបគេ​និង​មិត្ត​ភ័​ក្រ​ក្នុងភូមិ​២,៣​នាក់​បបួលគ្នា​ផឹកស្រា បានឃើញ​ស្ត្រី​រងគ្រោះ​ស្រវឹង​ដើរ​ចូលមកក្នុង​វង់​ផឹក​ពួកគេ​ក៏បាន​ដេញ​នាង​ចេញទៅ​វិញ​។​នៅ​ម៉ោង​៥​ល្ងាច​រូបគេ​ស្រវឹង​ខ្លាំង​ផឹកស្រា​អស់​២​លីត្រ និង​ប៊ី​យ៉ែ​៦​កំប៉ុង​ក៏បាន​ដើរទៅ​ផ្ទះ​វិញ ពេល​ដល់​ផ្លូវបំបែក​ខាងលិច​ភូមិ​ក៏បាន​ជួប​ស្ត្រី​រងគ្រោះ ហើយ​គេ​ក៏បាន​ចាប់​នាង​ទាញ​ចូលក្នុង​ព្រៃ​រំលោភ ពេល​កំពុង​រំលោភ​នាង​បាន​ស្រែក រូបគេ​ក៏បាន​យក​ដំបង​វាយ​នាង​សន្លប់​ក្រោយពី​រំលោភ​បានសំរេច​គេ​ក៏បាន​វាយ​នាង​រហូត​ស្លាប់ ហើយ​អូស​សព​នាង​កាត់​ស្រែ​សំណាប ចម្ងាយ​ប្រមា ណ​២០​ម៉ែត្រ ពី​កន្លែង​ចាប់រំលោភ ទម្លាក់​ចូលក្នុង​ថ្លុក​ស្រែ​ដើម្បី​បំបិទ​ភ័ស្តុតាង រួច​ក៏​ត្រឡប់មកផ្ទះ​វិញ ហើយ​នៅ​ម៉ោង ១២​ និង​៣០​នាទី ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​៕​
Killer

មតិយោបល់