កណ្ដាលៈ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទីយប់ ចំណុចភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល មានករណីឃាតកម្ម។
ជនរងគ្រោះឈ្មោះ ជួន ភិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឃុំកើតហេតុ(ស្លាប់) ។
ជនសង្ស័យឈ្មោះ សុន សឿន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកឃ្មុំ មានទីលំនៅភូមិឃុំកើតហេតុ (រត់គេចខ្លួន) ។
វត្ថុតាងចាប់យក៖ កាំបិតផ្គាក់០១ប្រវែង ០,៨៧ម៉ែត្រ(ជារបស់ជនរងគ្រោះ) ។
សភាពនៃរឿងហេតុ៖ កាលពីថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើមានឈ្មោះ ហ៊ួរ ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុបានដុបជនរងគ្រោះដែលមានសភាពស្រវឹងស្រាមកផ្ទះ ពេលមកដល់ផ្ទះបានរករឿងបងប្អូនអ្នកនៅផ្ទះ និងឈ្លោះគ្នាជាមួយប្អូនបង្កើតឈ្មោះ ជួន សុភ័ស អាយុ ២៤ឆ្នាំ ហើយជនរងគ្រោះបានយកកាំបិតផ្គាក់១ មកកាន់ ហើយកាប់ជណ្ដើរផ្ទះ និងកាប់ដើមចេកនៅក្បែរផ្ទះ រួចកាន់កាំបិតផ្គាក់នោះដើរទៅទិសខាងលិច សំដៅទៅផ្ទះឈ្មោះ សុន ស៊ីម ដែលមានមនុស្សកំពុងផឹកស៊ីពេលទៅដល់ផ្ទះឈ្មោះ សុន ស៊ីម ជនរងគ្រោះបានរករឿង និងគំរាមរកកាប់ជនសង្ស័យ បន្ទាប់មកជនសង្ស័យខឹងក៏បានយកកាំបិតផ្គាក់កាប់ទៅកាប់លើជនរងគ្រោះចំនួន ០២កាំបិត ចំសៀតថ្កាខាងឆ្វេង ០១កាំបិត និងចំដើមដោះខាងឆ្វេង ០១ កាំបិត រួចជនសង្ស័យបានកាន់កាំបិតគេចខ្លួនបាត់ទៅ ភ្លាមនោះដែរប្អូនជនរងគ្រោះបានខ្ចីម៉ូតូគេដុបជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាឮ តែជនរងគ្រោះ បានស្លាប់នៅមន្ទីរ
ពេទ្យបាត់ហើយ រួចមកក្រុមគ្រួសារជនរងគ្រោះបានដឹកសាកសពជនរងគ្រោះមកផ្ទះធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែកកំពុងតាមរកជនសង្យ័យ និងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់