ភ្នំពេញ ៖ កន្លងទៅថ្មីៗនេះ កម្មវិធី ហាឡូវីន ដែលជាបុណ្យប្រពៃណីរបស់ សាសនាគ្រិស្តនិកាយកាតូលិក ហើយពាក្យថា ហាឡូវីន (Halloween) ជាភាសាអង់គ្លេស ក្លាយមកពីពាក្យ All Hallows Evs ដែលមានន័យថា មុនថ្ងៃឆ្លងអ្នកមានបុណ្យទាំងឡាយ ដែលធ្វើឡើងនៅថ្ងៃទី ៣១ ខែ តុលា ជារៀងរាល់ឆ្នាំ ក្នុងនោះកម្ពុជាក៏មិនបានបំបិទសិទ្ធឲ្យគោរពនោះដែរ ។ កម្មវិធីបុណ្យនេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយចំនួន បានធ្វើ និងចាកផ្សាយយ៉ាងព្រោងព្រាត ដើម្បីឲ្យប្រជាជនខ្មែរដឹងថា នេះជាបុណ្យ សាសនាគ្រិស្តនិកាយកាតូលិក ។
ក៏ប៉ុន្តែអ្វីដែល ទទួលរងការរិះគន់នោះ គឺថា ខ្មែរឆាប់ទទួលយករបស់បរទេស មកធ្វើ តែមិនបានគិតពីផលប៉ះពាល់ ដល់ប្រពៃណីរបស់ខ្លួន ខណៈដែល ពិធីករ យិនស៊ិន អ៊ិត សេដ្ឋា ទទួលបានការសរសើរថា ជាតារាមួយដួង ដែលប្រកាន់ភ្ជាប់នូវប្រពៃណីខ្មែរ និងរក្សាគោលជំហរយ៉ាងល្អ បើទោះបីជាកម្មវិធីទាំងមូល តម្រូវឲ្យតុបតែងមុខមាត់ តែលោកមិនបានធ្វើតាមឡើយ ដោយស្លៀកខោចាវ អាវអាចារ្យ បងកក្រម៉ា ដោយមិនខ្វល់ពីប្រពៃណី សាសនាកាតូលិកអ្វីឡើយ ។
ទាក់ទិនបញ្ហានេះ បើទោះបី ជាម្សិលមិញ យើងមិនអាចទាក់ទងរូបលោកបាន សូមឲ្យពន្យល់ និងបកស្រាយ តែប្រភពកៀកស្និទ្ធនឹងលោក អ៊ិត សេដ្ឋា បានឲ្យដឹងថា “ធាតុពិត លោក អ៊ិត សេដ្ឋា ជាមនុស្សចាស់ទុំ ប្រកាន់ជំហរ ក្តោបជាប់ប្រពៃណីខ្មែរ ដោយមិនចង់ឲ្យប្រពៃណីបរទេសសាបព្រោះលើខ្លួនឡើយ តែក៏មិនមែនបានន័យថា ឲ្យប្រជាជនខ្មែរ ធ្វើតាមលោកដែរ វាជាសិទ្ធសេរីភាព របស់ពួកគេ ខណៈដែលរដ្ឋាភិបាលមិនបានហាមប្រាមនោះ ” ។
ជាមួយនឹងគ្នានេះដែរ ទស្សនិកជនជាច្រើនបានលើកការសរសើរថា “ពិតជាតារាយ៉ិនស៊ិន ដែលគោរពប្រពៃណី សូមសរសើរអស់ពីចិត្ត បើទោះបីជាជុំវិញខ្លួន តុបតែមុខមាត់ គោរពសាសនា គ្រិស្តនិកាយកាតូលិក ក្តី តែលោកបែរជាយករបស់ខ្មែរមកស្លៀកពាក់ចូលរួមទៅវិញ ចំណុចនេះហើយ ដែលយើងចង់បាន ដើម្បីលើកតំកើងខ្មែរ” ។
ការលើកសរសើរនេះដែរ ផ្តើមចេញពីកម្មវិធី ពេញចិត្តអត់ របស់ My TV ដោយលោកស្លៀកខោចាវ អាវអាចារ បង់កក្រម៉ា យ៉ាងរំភើយ ខុសពីគេឯង ក្នុងចំណោមតារាទាំងអស់ ក្នុងកម្មវីធីនេះ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់