ដើម្បីក្លាយជាអ្នកមាន ឬមហាសេដ្ឋី វាគឺជាប្រធានបទមួយ ដែលជាប់បម្រាម ។ អ្វីដែលនិយាយថា ក្លាយជាមហាសេដ្ឋី នៅអាយុ ៣០ឆ្នាំ វាហាក់ដូចជារឿងដ៏អស្ចារ្យមួយ ។
នេះវាមិនមែនជាបម្រាមទេ តែវាជាអ្វីដែលយើងអាចធ្វើវាបាន ។ អាយុ ២១ ឆ្នាំ ខ្ញុំបានចេញពីមហាវិទ្យាល័យ ហើយក្នុងខ្លួនជាប់ជាមួយនឹងបំណុល ក៏ប៉ុន្តែនៅអាយុ ៣០ ឆ្នាំ ខ្ញុំក៏ក្លាយជាមហាសេដ្ឋី ។
នៅទីនេះ គឺមាន ៨ ចំណុច ដើម្បីធានាថាអ្នកនឹងក្លាយជាសេដ្ឋី នៅអាយុ ៣០ ឆ្នាំ ៖
១. អនុវត្តទៅតាមសាច់ប្រាក់ ៖ នៅក្នុងបរិស្ថានសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដើម្បីក្លាយជាសេដ្ឋី ជំហានដំបូង គឺត្រូវផ្តោតសំខាន់ លើការបង្កើនចំណូលរបស់អ្នក ម្តងហើយម្តងទៀត ។ ជាឧទាហរហ៍ ចំណូលរបស់អ្នកនៅខែ ដំបូង តែ ៣០០០ ដុលល្លារ ហើយ ៩ ឆ្នាំក្រោយមក វាបានក្លាយទៅជា ២០ ០០០ ដុល្លារ ក្នុងមួយខែ ។ រឿងបន្ទាប់នៅពេលដែលអ្នកមានលុយហើយនោះ វានឹងបង្ខំឲ្យអ្នក ធ្វើការគ្រប់គ្រងចំណូល នឹងមើលឃើញឱកាស ។
២. កុំបង្ហាញ ឬតំកើងឬកជាមួយនឹងចំណូល ៖ ការបង្ហាញនូវឬកពារ ជាអ្នកមាននៅពេលចំណូលកើន ជារឿងមិនត្រូវធ្វើនោះទេ ដូចជាទិញ នាឡិកាដ៏ទំនើប ឬក៏រថយន្ត រហូតដល់ការវិនិយោគរបស់អ្នក មានលំហូរសុវត្ថិភាព ច្រើននៃប្រាក់ចំណេញ អាចបង្ហាញបាន។
៣.រក្សាទុការវិនិយោគ កុំរក្សាទុក ដើម្បីតែរក្សាទុក ៖ មូលហេតុតែមួយគត់ ដើម្បីសន្សំប្រាក់ គឺត្រូវធ្វើការវិនិយោគវា ដែលជាការរក្សាមួយ ធានាសុវត្ថិភាព គណនី ដ៏ពិសិដ្ឋ និងមិនធ្វើឲ្យប៉ះពាល់ដល់ហិរញ្ញវត្ថុ ។ ក្នុងនោះ ការបណ្តាក់ទុន រយៈពេល ១ ឆ្នាំអ្នកនឹងឃើញ ដំណើរការនៃសាច់ប្រាក់កើនឡើង ជាក់ជាមិនខាន ដែលវាមានន័យថា ការសន្សំប្រាក់ជាមួយនឹងវិយោគ ដោយឲ្យកើតកូនកើតចៅ តែមិនមែនយកលុយទុកក្នុងទូ ឲ្យកន្លាតកណ្តុរកាត់នោះទេ។
៤. ប្រើបំណុលដើម្បីការរីកលូតលាស់ ៖ ការជៀសវាងរបស់អ្នក ដោយមិនប្រើបំណុល វាមិនបានធ្វើឲ្យសាច់ប្រាក់របស់អ្នករីកធំធាត់នោះទេ ។ ជាឧទាហរណ៍ ខ្ញុំបានខ្ចីប្រាក់សម្រាប់រថយន្តមួយ ដោយសារតែខ្ញុំបានដឹងថា វាអាចនឹងបង្កើនប្រាក់ចំណូល របស់ខ្ញុំ ។ អ្នកមានប្រើបំណុល ដើម្បីពង្រីកការវិនិយោគ និងការីកលូតលាស់សាច់ប្រាក់របស់ពួកគេ ។
៥. ការព្យាបាលប្រាក់ យកចិត្តទុកដាក់ដូចអ្នកប្រចណ្ឌគូស្នេហ៍ ៖ មានមនុស្សរាប់លាននាក់ ចង់បានសេរីភាពហិរញ្ញវត្ថុ ។ ដើម្បីទទួលបានភាពសម្បូរបែប និងការរស់លើគំនរប្រាក់ អ្នកត្រូវតែធ្វើឲ្យវាមានអាទិភាព ។ ប្រាក់ដូចជា ដៃគូស្នេហ៍របស់អ្នក ដោយត្រូវប្រចណ្ឌ ច្រណែន និងថែរក្សាការយកចិត្តទុកដាក់ ។ បើសិនមិនអើពើនឹងវា នោះអ្នកនឹងបាត់បង់ វា ដូចមនុស្សជាទីស្រលាញ់អ្នក ចែកផ្លូវជាមួយនឹងអ្នក ហើយ គណនីរបស់អ្នក នឹងមិនដំណើរការនោះទេ ។
៦. ប្រាក់កើតកូនកើតចៅ ឬ ប្រាក់មិនដេកនោះទេ ៖ ប្រាក់វាមិនបានដឹងអំពី ពេលវេលា ថ្ងៃឈប់សម្រាកឡើយ ។ បើសិនជាប្រាក់ស្រលាញ់មនុស្ស នោះវាជាការងារដ៏អស្វារ្យ ។ នៅពេលដែលអ្នកមានអាយុ ២៦ ឆ្នាំ នៅកន្លែងការងារមួយចំនួន បិទនៅម៉ោង ៧ ល្ងាច តែបើសិនជាអ្នកថែមម៉ោង រហូតដល់ម៉ោង ១១ យប់នោះ ការលក់ ឬ ជំនួញរបស់អ្នក នឹងកើនឡើង ។ តែកុំព្យាយាមដើម្បីក្លាយជាមនុស្សឆ្លាតបំផុត ឬ ដែលសំណាងបំផុត តែគ្រាន់តែធ្វើឲ្យប្រាកដ ជាមួយនឹងប្រាក់ដើម្បីសម្រេចជោគវាសនា អ្នកទាំងអស់គ្នា ។
៧.ភាពក្រ ធ្វើឲ្យអ្នកមិនចង់ធំក្លិនវា ៖ ភាពក្រីក្រ វាមិនល្អនោះទេ តែយើងត្រូវធ្វើយ៉ាងណាកុំឲ្យខ្លួនក្រ ដូចអ្វីដែលអ្នកធ្លាប់ឭហើយ ជាមួយនឹងសម្តីរបស់លោក Bill Gates បាននិយាយថា “បើអ្នកកើតក្នុងត្រកូលអ្នកក្រវាមិនមែនជាកំហុសរបស់អ្នកទេ ប៉ុន្តែ នៅពេលដែលស្លាប់ហើយ អ្នកនៅតែក្រ នោះជាកំហុសរបស់អ្នក” ។
៨. ចូរសិក្សាពីសកម្មភាពរបស់សេដ្ឋី ឬ អ្នកមាន ៖ យើងតែងតែសួរខ្លួនឯងថា ហេតុអ្វីគេមានម្លេះ ? ហើយយើងធ្វើដូចម្តេច ទើបមានដូចគេទៅ ? ចំណុចនេះ យើងត្រូវតែសិក្សា ពីអ្នកមាន និងសេដ្ឋីទាំងឡាយ ដែលនៅក្បែរខ្លួន និងលើពិភពលោក ជាមួយនឹងទម្លាប់របស់ពួកគេ ដោយជីករកធនធាន ដែលគេមាន រួមទាំងចំណេះដឹង ។
មតិយោបល់