ព័ត៌មានជាតិ

Real Mdrid វាយលុក​ហង្ស​ក្រហម​ខ្លាំង តែ​ឈ្នះ​ដោយ​គ្រាប់​បាល់​ប្រផិតប្រផើយ

​ខ្សែ​ប្រយុទ្ធ Karim Benzema បាន​រក​គ្រាប់​បាល់ ដ៏​សំខាន់​ជួយ​ឲ្យ​ក្លិប Real Madrid យកឈ្នះ​ក្លិប Liverpool ហង​ក្រហម ដោយ​លទ្ធផល ១ ទល់នឹង ០ កាលពី​រាត្រី​យប់មិញ​នេះ ។​
​គ្រាប់​បាល់​ដែល​ប៉ះ​ចេញពី Macelo នៅ​នាទី ២៧ ទៅដល់ Karim Benzema ដែល​ជា​ឱកាស​មាស​មួយ ធ្វើឲ្យ​ក្រុម អធិរាជ​ស Real Madrid យកឈ្នះ​លើ​ក្រុម ហង្ស​ក្រហម ។​
​សម្រាប់​អធិរាជ​ស Real Madrid មានឱកាស ជា​ច្រើនលើក​ច្រើនសារ ដោយ​ក្នុង​នោះ ឱកាស​ដំបូង​គឺ​ចេញពី James Rodriguez តែ​អ្នកចាំទី​ហង្ស​ក្រហម Simon Mignolet អាច​សង្គ្រោះ​គ្រាប់​បាល់​បាន ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ Ronaldo ក៏​មាន​ឱកាស​ច្រើនលើក​ច្រើនសារ តែ​ធ្វើ​មិន​បាន​សម្រច​ឡើយ ដោយ​ចប់​ទាំង​ពីរតង់​ក្លិប អធិរាជ​ស Real Madrid យកឈ្នះ​ក្លិប​ហង្ស​ក្រហម ដោយ​លទ្ធផល ១ ទល់នឹង ០ រំកិល​ខ្លួន​យ៉ាង​ស្រួល​ចេញពី​វគ្គ ១៦ ក្រុម​ចុងក្រោយ​នេះ ។​
​ទស្សនា​ឃ្លិប​ដូចខាងក្រោម​នេះ​៖​

Real Madrid

មតិយោបល់