ព័ត៌មានជាតិ

ក្រុមចោរ​កាច់​ក​ម៉ូតូ​យ៉ាង​សកម្ម​ស្លៀកពាក់​ជា​យោធា​២​នាក់​ត្រូវបាន​នគ​បាល​ជំនាញ​ព្រហ្មទ័ណ្ទ​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​

​បន្ទាយមានជ័យ ៖ លោក​ឧត្តម សេនីយ៍​ត្រី អាត់ ខែម​ស្នងការ​នគ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល ជំនាញ​ព្រហ្មទណ្ឌ​ស្នងការដ្ឋាន​ខេត្ត​បាន​សហការ​ជាមួយ​រាជអាជ្ញា​ខេត្ត​តាម​ចាប់​ក្រុមចោរ ដែល​តែងតែ​ធ្វើ​សកម្មភាព កាច់​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ពាក់​ឯកសណ្ឋាន​ជា​ទាហាន​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​នៅ​តាម​ខេត្ត​៣​គឺ​ខេត្ត​បាត់ដំបង ខេត្ត សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ​ត្រូវបាន​ស​មិត្ត​កិច្ច​ចំរុះ​បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បាន​ជនសង្ស័យ​ចំនួន​២​នាក់​និង​បាន​ដក​វត្ថុតាង​មាន​ដូចជា​ម៉ូតូ​សង់​ចំនួន​៤​គ្រឿង​កាំភ្លើង​អាកា​ខ្លី​មួ​យ​ដើម​លុយ​២២​លាន​រៀល ទូរ​សព្ទ​ចំនួន​៤​គ្រឿង កាំភ្លើង​ខ្យល់​២​ដើម ស្លាក​លេខ​ម៉ូតូ​៤ កង់​ម៉ូតូ​៣ អាវ​ទី​ហាន​២​កំប្លេ ស៊ីម​ទូរ​សព្ទ​១៥ ។​លោក​អាត់​ខែម បាន​មានប្រសាសន៍ថា​មុន​ឈានទៅ ដល់​ការ ចាប់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺ​ផ្តើមចេញ​ពី មន្ត្រីនគរបាល​ដែល​យាម​នៅ​ផ្សារ​ជប់ ស្ថិតនៅ​ឃុំ​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ កាលពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៤ មាន​ការសង្ស័យ​ទៅលើ​បុរស​ម្នាក់ ដែល​យក​ម៉ូតូ​មក​ផ្ញើ ហើយ​យក​ម៉ូតូ​នោះ​ទៅ​ធ្វើ​ការជួសជុល​សោ​រក និង​សោរ​គូទ​ខាងក្រោយ ។​ដោយ​មាន​ការសង្ស័យ​នោះ​កម្លាំង​នគរបាល​នៅ​ទីនោះ បាន​ធ្វើ​ការឃាត់ខ្លួន ជា​បណ្តោះអាសន្ន ដើម្បី​សាកសួរ និង​ធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត​ក្រោយពី​បាន​សួរនាំ រហូតដល់ យប់​ជ្រៅ​ទើប​ជន​នេះ​បាន​សារភាព​ថា គេ ធ្លាប់​បាន​លួច​ម៉ូតូ នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ស្រុក​ភ្នំ​តូច ខេត្ត​បន្ទាយមានជ័យ​ផងដែរ​។​លោក​អាត់​ខែម​បានបញ្ជាក់​ថា ក្រោយ​ការសួរនាំ​រួចមក និង​មាន​ការឯកភាព​ពី​រាជអាជ្ញា​នោះ​លោក​បាន​ដឹកនាំ​កម្លាំង នគរបាល ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​នគរបាល​ស្រុក នៅ​យប់​ថ្ងៃទី​២ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ចុះ​ទៅ​ឆែកឆេរ ផ្ទះ​ជនសង្ស័យ​រូបនេះ និង​ផ្ទះ​ប្អូនប្រុស របស់គេ នៅ​ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ស្រាប់តែ​រកឃើញ ម៉ូតូ ចំនួន​២​គ្រឿង ម៉ាក​សេ​១២៥ សេរី​ឆ្នាំ​២០១៣ និង​២០១៤ ហើយ​យក ទៅ​សួរនាំ​បន្តទៀត​។​ក្រោយ​ការសួរនាំ​រួច ជនសង្ស័យ បាន​សារភាព​ថា ម៉ូតូ ទាំង​២​គ្រឿង ពួកគេ​បាន​លួច​នៅ ចំណុច​ជ្រោយ​ស្តៅ ខេត្ត​បាត់ដំបង និង​នៅ​ឃុំ​ភ្នំ​តូច ស្រុក​មង្គមបូរី ខេត្ត​បន្ទាយមានជ័យ ។​លោក​អាត់​ខែម​បាន​បន្តថា លោក​បាន ដឹកនាំ​កម្លាំង​នគរបាល​ចុះ​ទៅ​កាន់​ស្រុក​ចំនួន​៤ រួមមាន ស្រុក​ព្រះនេត្រព្រះ ស្រុក​ស្វាយចេក ស្រុក​ភ្នំស្រុក និង​ស្រុក​ថ្មពួក ដើម្បី​បន្ត​ធ្វើ​ការស្រាវជ្រាវ និង​តាម​បង្ក្រាប បក្ខពួក​ម្នាក់​ទៀត ព្រមទាំង ដកហូត​វត្ថុតាង​ដូច​បាន​រៀបរាប់​ខាងលើ​។​លោក​អាត់​ខែម​បញ្ជាក់​ទៀត​ថា​ជនសង្ស័យ​បា​ប់​បាន​មាន​ឈ្មោះ មួន ម៉ន ហៅ សារ អាយុ​២៩​ឆ្នាំ រស់នៅ ភូមិ​ស្វាយ​ខ្មៅ ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក និង ជន សង្ស័យ​ទី​២​មាន ឈ្មោះ តូច អឿន ហៅ​ឡោ អាយុ​៤០​ឆ្នាំ រស់នៅ ភូមិ​គោក​កប្បាស ឃុំ​ចា​ឈូក ស្រុក​អង្គ​ជុំ ខេត្តសៀមរាប ។​ចំពោះ​ករណី​បង្រាប​ក្រុមចោរ​កាច់​សោរក​ម៉ូតូ យ៉ាងសកម្ម ខាងលើនេះ ត្រូវបាន​លោក​ស្នងការ ខេត្ត ចាត់ទុកថា ជា​ការជោគជ័យ​មួយ ក្រោម​ការចូលរួម ពី​សំណាក់ អធិការ នគរបាល តាម​បណ្តា​ស្រុក និង អធិកា​រង ព្រមទាំង មន្ត្រីនគរបាល មូលដ្ឋាន ជាច្រើន​នាក់​ផ្សេងទៀត​។​លោកស្នងការ​អះអាងថា មុខសញ្ញា​ទាំង​នេះ គឺ​មាន​ចារឹក​គ្រោះថ្នាក់ បំផុត​ខាង លួច​កាច់​ក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ នៅតាម​បណ្តា​ស្រុក​បណ្តា​ខេត្ត​មួយ​ចំនួន​យ៉ាង​សកម្ម​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​នាក់​នេះ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​នៅ​ថ្ងៃ​ទី​៤​ខែវិច្ឆកា​ឆ្នាំ​២០១៤​ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​៕​
2014-11-05_100056

មតិយោបល់