ព័ត៌មានជាតិ

ស្រ្តីវ័យចំណាស់ម្នាក់ មានជំងឺសរសៃប្រសាទ ដើរធ្លាក់ទឹកលង់ស្លាប់

កំពង់ធំ: ថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ចំនួន ១លើក ស្ថិតនៅភូមិច្រាំងក្រហម ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ជនរងគ្រោះឈ្មោះ កែវ ដាវី ភេទស្រី អាយុ ៦១ឆ្នាំ។

មូលហេតុ៖ ជនរងគ្រោះជាមនុស្សសរសៃប្រសាទដើរធ្លាក់ទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សព ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់