ព័ត៌មានជាតិ

Microsoft ប្ដូរ​ឈ្មោះ​ពី Nokia Lumia មក Microsoft Lumia នៅ​ថ្ងៃស្អែក​

​ចិន​៖ ថ្មីៗ​នេះ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ឲ្យដឹង​ថា ខ្លួន​នឹង​ធ្វើ​ការប្ដូរ​ស្លាក​សញ្ញា Nokia Lumia មកជា Microsoft Lumia នៅក្នុង​ពេល​ឆាប់ៗ​នេះ​។ ដោយឡែក​នៅ​ពេល​នេះ នៅពេលនេះ មាន​ព័ត៌មាន​ថ្មី​មក​ថា Microsoft នឹង​ប្ដូរ​នៅ​ថ្ងៃ​ទី​១១​ខែវិច្ឆិកា​។​
​នៅលើ​ប្លក់​របស់ Microsoft បានបង្ហាញ​សារ «Want to see #MoreLumia?»​។ ចំណែក​នៅ​លើ​គេហទំព័រ​ចិន​វិញ​បានបង្ហាញ​រូបភាព ជាមួយ​នឹង​កាលបរិច្ឆេទ​នៃ​ការបង្ហាញ Microsoft Lumia ៕​
Microsoft-Lumia-4.3-Smartphone

មតិយោបល់