ព័ត៌មានជាតិ

បទល្មើស​នេសាទ​នៅតែ​បន្ត​កើតមាន​យ៉ាង​ច្រើន​នៅ​ស្រុក​មង្គល​បូរី​នា​រដូវរំហើយ នេះ​

​បន្ទាយមានជ័យ​៖​នៅ​រដូវ​រំហើន​នេះ​គឺជា​រដូវ​ទឹក​ស្រក​ត្រី​គ្រប់​ប្រភេទ​បាន​នាំគ្នា​ចុះ​ទៅ​តាម​ទឹក​ហូរ​ទៅ​បឹង​ទន្លេសាប​ធ្វើឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី​នាំគ្នា​ទិញ​ឧបករណ៍​បទល្មើស​នេសាទ​យកទៅ​ដាក់​នៅ​តាម​បឹងបួរ​ពិសេស​គឺ​នៅ​តាម​ដងស្ទឹង​យ៉ាង​អាណាធិបតេយ្យ​នៅ​ស្រុក​មង្គល​បូរី​ជា​ហេតុ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​មាន​ការខឹ​ង​យ៉ាងខ្លាំង​។​ប្រជាពលរដ្ឋ​អំពាវនាវ​ដល់​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ​ត្រូវមាន​វិធានការ​ជាបន្ទាន់​គ្រា​ដែល​បទល្មើស​កំពុង​កើតឡើង​នៅ​ស្ថិត​ខាង​ភូមិ​ក្រមល់​ឃុំ​រហាត់ទឹក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​យ៉ាង​ពេញទំហឹង​។ ប្រជា​នេសាទ​បាន​ប្រាប់ថា បទល្មើស​នេសាទ​បាន​កើតឡើង​ច្រើន​នៅក្នុង​ខាងលិច​ភូមិ​ក្រម​ល់​ឃុំ​រហាត់ទឹក​នៅពេល​ដែល​រដូវ​ធ្លាក់​ខ្យល់​ត្រី​ចុះ​ដែល​ត្រី​ត្រូវ​ដែល​កើតមាន​នៅ​តាម​ប្រឡាយ​ថ្មី​ដែល​ដាក់​តាម​ប្រឡាយ​តូច​ចេញពី​ស្រែ​។​បទល្មើស​ដែល​មាន​ដូចជា​.​បទល្មើស​ឆក់​ពេលយប់​.​ដាក់​ប្រួល​.​ដាក់​ស្បៃ​មុង​.​ហើយ​បង់​សំណាង់​ម្ចាស់​ដី​ទា​អោយ​បង់លុយ​ម្នាក់​សំណាញ់​១​បង់​តំលៃ​៥.០០០​រៀល​។

​ប្រជា​នេសាទ​បាន​ប្រាប់​បន្តថា បទល្មើស​ដែល​កើតឡើង​ច្រើន​ស្អេកស្កះ​បែបនេះ​គឺ​ធ្វើអោយ​ប្រជា​នេសាទ​ដែល​រក​ស្របច្បាប់​ពិបាក​រក​នេសាទ​ហើយ​បាន​សុំ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវមាន​វិធានការ​ដើម្បី​បង្ក្រាប​បទល្មើស​នេះ​អោយ​ប្រជា​នេសាទរ​កដោយ​ស្រប​ច្បាប់​ឲ្យបាន​រកសី​ុ​ស្រប​ច្បាប់​ផង​។​

​លោក ហ៊ី សេង​គ្រី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​មង្គល​បូរី​បាន​ប្រាប់ថា ចំពោះ​បទល្មើស​នេសាទ​នៅ​រដូវ​នេះ​ពិតជា​កើតមាន​ដោយ​លួចលាក់​ដាក់​ពិត​ប្រា​ដ​ត​មែន​ហើយ​បាន​សុំ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ចូលរួម​ជាមួយ​មន្ត្រី​ជំនាញ​ពេលដែល​ឃើញ​ត្រូវ​រាយ​ការជូន​ជំនាញ​ដើម្បី​មាន​វិធានការ​។​ហើយ​នៅ​ឃុំ​រហាត់ទឹក​ដែល​មាន​បទល្មើស​នេសាទ​នោះ​លោក​ចុះទៅពិនិត្យ​មើល​បើ​កើតមានឡើង​ពិតមែន​នោះ​លោក​និង​មាន​វិធានកា​របាប់​យក​មក​ដាក់​ទោស​ទៅ​តាម​ច្បាប់​៕​
K13

មតិយោបល់