ភ្នំពេញ៖ បុរសម្នាក់ស្រវឹងជោកជាំបានជិះម៉ូតូបានក្នុងល្បឿនលឿនរេពេញផ្លូវបណ្តាលឲ្យរអិលដួល ខ្លួនឯងបោកក្បាលទៅនិងថ្នល់រងរបួសលែងដឹងខ្លួនកាលពីវេលាម៉ោង២និង៤៥នាទីយប់ឈានចូល ថ្ងៃទី១២ ខែវិច្ចិកា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវ១៨២ កែវនិងផ្លូវលេខ២២១ ស្ថិតក្នុង សង្កាត់អូស្សី៣ ខណ្ឌ៧មករា។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BY-3159 ជិះក្នុងទិសដៅពីត្បួងទៅជើងខណៈមកដល់ ចំណុចកើតហេតុដោយសារតែបុរសម្នាក់នេះមានជាតិស្រវឹងក្នុងខ្លួនខ្លាំងពេកនិងផ្លូវគ្រួសរអិលផងនោះក៏ធ្វើឲ្យម៉ូតូដួលហើយបានបោកក្បាលទៅនិងថ្នល់រងរបួសលែងដឹងខ្លួនប្រហែលជាកន្លះម៉ោង ក៏ដឹងខ្លួនវិញ រួចក៏បុរសនោះឡើងជិះម៉ូតូរបស់ខ្លួនត្រលប់ទៅផ្ទះវិញតែម្តង៕
មតិយោបល់