ព័ត៌មានជាតិ

តំបន់មួយចំនួនដាច់ភ្លើងនៅខេត្តរនតគិរី ដោយសារមូលហេតុ…

រតនគិរី: នៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ៣និង០០នាទីអគ្គិសនីរតនគិរីសូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅតំបន់មួយចំនួនដូចជា៖ (១)ស្រុកអូរយ៉ាដាវ (២)ស្រុកបរកែវ និង(៣)ស្រុកអណ្តូងមាស ខេត្តរតនគិរី។ មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការផ្លាស់ប្តូរកាំបិតអាកាស (FCO) ដែលឆេះខូចរបស់សេវា សំរិទ្ធ ហន នៅស្រុកបរកែវ ខេត្តរតនគិរី។ អគ្គិសនីរតនគិរីនឹងធ្វើការភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៤និង០០នាទី និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះ ដោយអនុគ្រោះ៕

មតិយោបល់