គ្រូបង្វឹកក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានលើកឡើងថា មុខតំណែងរបស់លោកនៅក្នុងក្លិបកំពុងប្រឈមនឹងការបាត់បង់តំណែងក្រោយពេលក្លិបបង្ហាញពីទម្រង់លេងមិនបានល្អនា ពេលចុងក្រោយនេះ ។Spurs បានទទួលបរាជ័យជាលើកទី៥ក្នុងក្របខណ្ឌ Premier League នៅរដូវកាលនេះបន្ទាប់ពីប្រកួតចាញ់ Stoke City ក្នុងលទ្ធផល 2-1 កាលពីយប់ថ្ងៃអាទិត្យហើយធ្វើឲ្យក្លិបនេះធ្លាក់ទៅកាន់លំដាប់ទី១២នៅក្នុងតារាង ។
លោក Pochettino ប្រាប់អ្នកសារព័ត៌មានថា “យើងកំពុងតែរកដំណោះស្រាយដើម្បីស្តារក្លិបឲ្យមាន ទម្រង់លេងល្អដូចមុនវិញហើយនៅសប្តាហ៍ក្រោយៗពួកយើងនឹងរៀបចំក្លិបសាជាថ្មីដើម្បីរកជ័យជម្នះមកវិញ” ។គួរបញ្ជាក់ថា បុរសសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកដឹកនាំក្លិប Spurs នៅពេលចប់រដូវកាល ២០១១-២០១២ ក្រោយពេលក្លិបបានបណ្តេញលោក Andre Villas-Boas និង Tim Sherwood ៕
ព័ត៌មានជាតិ
មតិយោបល់