ព័ត៌មានជាតិ

មុខសញ្ញាចរាចរប្រាក់ដុល្លារក្លែងក្លាយ និងពាក់ព័ន្ធករណីលួចចំនួន ២នាក់ ត្រូវនគរបាលឃាត់ខ្លួន

បាត់ដំបងៈ កាលពីថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៨និង៣០នាទី ចំណុចភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង មានករណីបទដាក់ឲ្យធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និងករណីប៉ុនប៉ងលួច(ម៉ូតូ) មួយបានកើតឡើងបង្កដោយជនសង្ស័យចំនួ ន ០២នាក់៖
១-ឈ្មោះ ម៉ាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិមិត្ត ភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ ថិត សា ភេទស្រី អាយុ ១៦ឆ្នាំ មានទី លំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងពេលកំពុងធ្វើសកម្មភាពនេះត្រូវបានរងគ្រោះរួមនឹងសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបាននិងដកហូតវត្ថុតាងរួមមាន៖
-ក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ៥០ដុល្លារ សហរដ្ឋអាមេរិកចំនួន ០៦សន្លឹក
-ប្រាក់រៀល ចំនួន ២៧,០០០រៀល
-ទូរសព្ទស៊េរីចាស់ ចំនួន ០១គ្រឿង
-កាបូបប្រាក់ ចំនួន ០១
-ស្រោមដៃ ចំនួនន ០១ គូ
-ដែកកែងចុងស្រួច រាងអក្សរអិល សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១
-កាវស្អិត ចំនួន ០១ កំប៉ុង
-ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1JC-5740 លេខតួ-លេខម៉ាស៊ីន ៩៦៧៣៨៤៤។

សូមជម្រាបជូនថា នៅថ្ងៃកើតហេតុខាងលើ ជនសង័្សយបានធ្វើសកម្មភាពយកក្រដា សប្រាក់ ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់នៅតូបលក់អីវ៉ាន់របស់ជនរងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុម០៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅពេលភ្លាមៗនោះជនរងគ្រោះបាន ដឹងច្បាស់ថា នោះគឺជាប្រាក់ដុល្លារក្លែងក្លាយ ដែលជនសង័្សយយកមកធ្វើចរាចរណ៍ ទើបផ្តល់ព័ត៌មានដល់សមត្ថកិច្ច ហើយអនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនិងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរ បាលស្រុកសង្កែ ដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអន្លង់វិល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ខាងលើ និងដកហូត វត្ថុតាងទាំងនោះនៅជាប់ខ្លួន។

នៅពេលនេះនគរបាលស្រុក បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញចាត់ការតាមនីតិវិធី ច្បាប់៕

មតិយោបល់