ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ពីទីណា សាកសមនឹង​​អ្នកមានវិបត្តិស្នេហ៍ ជាមួយនឹងចម្រៀង​ I’m Drunk

ភ្នំពេញ៖ ​ទីណា (Tena) គឺជា​តារាចម្រៀងម្នាក់ ដែល​ល្បីល្បាញ​តាមរយៈ​​ការ​តែង​ចម្រៀងបង្ហោះ ទៅកាន់ YouTube និង ហ្វេសប៊ុក ។​ថ្មីៗនេះដែរ​​អ្នកចម្រៀង​ល្បីលើបណ្តាញសង្គមមួយនេះ បានចេញបទចម្រៀងថ្មី ​ដោយ​អាប់ឡូត​ចូល YouTube កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នេះ ​ដោយ​ទទួលបានការគាំទ្រ​ពីសំណាក់​អ្នកតាមដានសង្គមសិល្បៈ ​ជាពិសេស​​បទនេះដែរ វា​ត្រូវនឹងសាច់រឿង​មាន​អ្នកមានវិបត្តិស្នេហ៍ ។ Smoke វា​ធ្វើឲ្យអារម្មណ៍ល្អ វាតែងតែកំដរខ្ញុំ គ្រប់ពេលដែលខ្ញុំខូចចិត្ត និង​ ឃ្លាមួយទៀត ​ផឹកៗព្រោះឈឺផ្សារ ​​ដែលជាអត្ថន័យ​ក្នុងចម្រៀង I’m Drunk ។​
បើទោះបីជា​​មាន​វិបត្តិស្នេហ៍ក្តី កុំព្យាយាមរកសុរា និងបារី មកធ្វើត្រីមុខអ្វី ព្រោះវា​មិនបានហុចផល​អ្វីដល់​ខ្លួនឡើយ ​ ថែមទាំងធ្វើឲ្យយើងខូចសុខភាព និងប៉ពាល់ដល់សង្គមផងដែរ​៕​
ទស្សនា​ឃ្លិបដូចខាង​ក្រោមនេះ​៖

2014-11-12_190313

មតិយោបល់