ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ អាល់​ប៊ឺត​ទី​២ (Albert II fo Monaco) នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណាកូ យាង​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ ៖​កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ព្រះអង្គម្ចាស់​អាល់​ប៊ឹត​ទី​២ (Albert II fo Monaco)​នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណាកូ ទ្រង់​យាង​បំពេញ​ទស្សនកិច្ច​លើក​ទី​១ នៅ​ខេត្ត​ព្រះសីហនុ​រយះពេល​១​ថ្ងៃ ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ​នៅក្នុង​តំបន់​ប្រជុំ​កោះរ៉ុង និង​កោះរុងសន្លឹម ក្នុង​ក្រុង​ព្រះសីហនុ ក្រោម​ជំនួយ​មូលនិធិ​របស់​ព្រះអង្គ​ផ្ទាល់ គាំទ្រ​ដល់​កិច្ច​ការពារ​ជី​វះ​ចម្រុះ​នៅ​បាតសមុទ្រ និង​គ្រប់គ្រង​ជលផល​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ក្នុង​ឪ​កាស​ដែល​ព្រះអង្គ​ទស្សនកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ព្រះអង្គក៌​បាន​ព្រះរាជទាន​នូវ​មូលនិធិ​ផ្ទាល់​ខ្លូន​របស់​ព្រះអង្គ​ចំនួន ៣៥​ម៉ឺន​ដុល្លា​អាមេរិក ដើម្បី​គាំទ្រ​ដល់​សកម្មភាព​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ ក្នុង​តំបន់​ប្រជុំ​កោះរុង និង​កោះរុងសន្លឹម ក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ ក្នុង​ការចូលរួម​គ្រប់​គ្រង និង​អភិវឌ្ឍន៌​តំបន់​ឆ្មេរសមុទ្រ​កម្ពុ​ជា ក៌​ដូចជា​ការអភិវឌ្ឍន៌​សេដ្ឋកិច្ច​កម្ពុជា​ឪ្យ​មាន​ការរីកចំរើន ។​
ក្នុង​ការយាង​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ មាន​ការទទួល​ស្វា​គ​មន៌​ដោយ​ឯកឧត្តម អ៊ុក សុខុន រដ្ឋលេខាធិការ​ក្រសួង​ព្រះបរមរាជវាំង តំណាងដ៌​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម យុទ្ធ ភូថ​ង រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​ឯកឧត្តម ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​មួយចំនួនទៀត ។​

ឯកឧត្តម យុទ្ធ ភូថ​ង បាន​មាន​ប្រសា​សន៌​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ជី​វះ​ចម្រុះ​ទាំង​នៅ​លើ​គោក និង​នៅក្នុង​ទឹក ពិសេស​ធនធាន​ជី​វះ​ចម្រុះ​បាតសមុទ្រ​ប្រកបដោយ​វិសាលភាព បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នៅ​ពុំទាន់​មាន​ការអភិវឌ្ឍន៌ និង​មាន​ការបំពុល​បរិស្ថាន​ធ្វើឪ្យ​មាន​ការខូចខាត​យ៉ាង​ធ្ងន់ធ្ង​រ ។​
​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នៃ​រដ្ឋសភា​បាន​យកចិត្តទុកដាក់​ក្នុង​ការគ្រប់គ្រង និង​អភិវឌ្ឍន៌​តំបន់​ឆ្មេរសមុទ្រ​កម្ពុ​ជា​ប្រកបដោយ​និរន្តរភាព ឆ្មេរសមុទ្រ​កម្ពុជា​មាន​សារះសំខាន់​នឹង​ចាំបាច់​បំផុត​ក្នុង​ការប្រកួតប្រជែង និង​ឆ្មេរសមុទ្រ​ប្រទេស​ជាច្រើ​ន​ផ្សេងទៀត​ក្នុង​តំបន់ ក៌ដូចជា​សកលលោក ស្រប​តាម​ការ​ប្រសិទ្ធិ​នាម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ថា ឆ្មេរសមុទ្រ​កម្ពុជា ជា​តារា​រះ​នា​ទិស​នារតី គឺ​សំដៅ​ពង្រឹង និង​ពង្រីក​ដល់​ការអភិវឌ្ឍន៌​សេដ្ឋកិច្ច សង្គម ការអភិរក្ស​ធនធាន​ជលផល និង​ធនធានធម្មជាតិ ដើម្បី​ធានា​ស្ថេរភាព​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រយះពេល​យូរអង្វែង ។​

​ក្នុង​ខណះពេលដែល​ពិភពលោក​ទាំងមូ​លកំ​ពុង​បោះជំហាន​ទៅមុខ​ក្នុង​សម័យកាល​អភិវឌ្ឍន៌​បៃតង ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ គាំទ្រ​ដល់​រដ្ឋបាល​ជលផល ដើម្បី​រៀបចំ​បង្កើត​តំបន់​ជលផល​សមុទ្រ​នៅតាម​តំបន់ឆ្មេរ ក៌ដូចជា​ជលផល​ទឹកសាប និង​កន្លែង​ដែល​មាន​សក្តានុពល​ធន​ធាន​ជលផល​សមុទ្រ ដូចជា​តំបន់​ប្រជុំ​កោះរុង និង​កោះរ៉ុង​សន្លឹម​ជាដើម ៕​
IMG-20141112-WA0004

មតិយោបល់