ខេត្តព្រះវិហារ៖យុវជនស្ទាវម្នាក់រងរបួសធ្ងន់សន្លប់ឈឹងខណះពេលគាត់ជិះម៉ូតូជ្រែពេញផ្លូវសាធារណះហើយភ្លាត់ស្នៀតទៅបុករថយន្ដយីឌុប១គ្រឿងកំពុងចតស្ងៀមស្របទិសគ្នាបណ្តាលអោយជនរងគ្រោះបាក់ជើងខាងស្តាំនិងគ្រាំគ្រាពេញខ្លួនកាលពីវេលាម៉ោង១២និង០០នាទីរសៀលថ្ងៃទី១២វិច្ឆិកា២០១៤ស្ថិតនៅភូមិទ្បឥដ្ឋសង្កាត់កំពង់ប្រណាកក្រុងព្រះវិហារ។
ស្ថានភាពគ្រោះថ្នាក់ចរាចរដ៍អាក្រក់នេះជនរងគ្រោះប៊ិះនឹងស្លាប់បាត់បង់ជីវិតបោកក្បាលទៅនឹងថ្នល់កុំបានជនរងគ្រោះពាក់មួកការពារសុវត្ថិភាពតែប៉ុណ្ណោះ។នៅនឹងកន្លែងកើតហេតុយើងឃើញមួកការពារសុវត្ថិភាពបានប្រេះបែកស្រាំដោយសារកំលាំងដួលបោកផ្ទប់ទៅនឹងថ្នល់។ការពាក់មួកសុវត្ថិភាពពិតជាមានប្រសិទ្ធភាពប្រាកដមែនគឺវាបានជួយការពារជីវិតមនុស្សគ្រប់ពេលវេលាក្នុងពេលធ្វើដំណើរបើកបរម៉ូតូ។
តាមសាក្សីបានអោយដឹងថាមុនពេលកើតហេតុការណ៍គ្រោះថ្នាក់ចរាចរឃើញយុវជនស្ទាវម្នាក់នេះបើកម៉ូតូក្នុងល្បឿនលឿនជ្រែពេញផ្លូវធ្វើដំណើរសង្ស័យស្រវឹងស្រាជោកជាំ។ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវក្នុងក្រុងព្រះវិហារតែងតែភ័យលស់ព្រលឹងរៀងរាល់ថ្ងៃព្រោះយុវជនស្ទាវនេះមានចរិតឬកពារព្រហើននិងមានទម្លាប់បើកបរម៉ូតូលឿនមិនគោរពច្បាប់ចរាចរនោះទេ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានអោយដឹងថាជនរងគ្រោះខាងលើឈ្មោះម៉ៅភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិហ្មសែតសង្កាត់ប៉ាលហាលក្រុងព្រះវិហារ។ប្រជាពលរដ្ឋរស់នៅក្នុងភូមិមិនពេញចិត្តយុវជនស្ទាវជាជនរងគ្រោះម្នាក់នេះទេព្រោះតែម៉ូតូរបស់គេបំពាក់ស៊ីប្លេរឮបំពងសំលេងរំខានហើយលេងបំពង់ស៊ីមាំងធំប្រែនថែមទៀត។ម៉ូតូជនរងគ្រោះម៉ាកស៊ុយហ្ស៊ុយគីស្មាស់ពណ៌ខ្មៅគ្មានស្លាកលេខរីឯយុវជនស្ទាវម្នាក់នេះត្រូវបានប្រជាពលរដ្ឋសង្ស័យថាជាប់ពាក់ព័ន្ធសេពគ្រឿងញៀនផងដែរ។
លោកគង់គារអធិការនគរបាលស្តីទីក្រុងព្រះវិហារបាននិយាយថាជនរងគ្រោះត្រូវបានគ្រូពេទ្យខេត្តដឹកបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបព្រោះតែមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារមិនមានឧបករណ៍តឆ្អឹងបាក់នោះទេ។គ្រោះថ្នាក់ចរាចរខាងលើនេះជនរងគ្រោះបង្កទ្បើងដោយខ្លួនឯង៕
មតិយោបល់