ស្ទឹងត្រែង៖រថយន្តស៊ាំងយ៉ុងដឹកអ្នកដំណើរចេញពីស្រុកសៀមប៉ាងមកខេត្តស្ទឹងត្រែងចំនួន៣គ្រឿងបន្លំដឹកឈើប្រណិត បង្កប់ក្រោមកៅអី ត្រូវបានកម្លាំងអាវុធហត្ថខេត្ត សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែង បានធ្វើការចុះបង្ក្រាប ចាប់បញ្ជូនមកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
រថយន្តទាំង៣គ្រឿងបន្លំដឹកឈើប្រណិត មួយគ្រឿងបង្ក្រាប នៅល្ងាចថ្ងៃទី១១វិច្ឆិកា និង២គ្រឿង
បង្ក្រាបនៅព្រឹកថ្ងៃទី១២ខែវិច្ឆកាឆ្នាំ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គីក្រុងស្ទឹងត្រែ។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបានឲ្យដឹងថា៖រថយន្តដឹកឈើប្រណិត៣គ្រឿងដែលសមត្ថកិច្ច បង្ក្រាប
ជារថយន្តស៊ាំងយ៉ុងប្រភេទទេសចរណ៍ចំណុះ១៥កៅអី ពណិ៍សពីរគ្រឿងគ្មានស្លាកលេខនិងមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2S 0615 ។
មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថារថយន្តមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីរល្ងាចថ្ងៃទី១១វិច្ឆិកាដឹកឈើប្រណិតចំនួន១០សន្លឹកស្មើនិង០,៥២៤ម៉ែត្រគូប និង២គ្រឿងទៀតដែលមានសន្លឹកទ្វារជាង១០សន្លឹក តែមិនទាន់ដឹងចំនួនម៉ែត្រគូបនៅឡើយទេ ។ រថយន្តទាំង៣គ្រឿងនេះ ត្រូវបានគេកែឆ្នៃដាក់
ឈើក្រោមកៅអី ហើយឈើនេះជាប្រភេទឈើធ្នង់សន្លឹក គ្រាន់តែគេកែឆ្នៃបន្តិចបន្តួច ដើម្បីបន្លំភ្នែកសម
ត្ថកិច្ចតែប៉ុណ្ណោះ។
ប្រភពបានបន្តថា៖បច្ចុប្បន្នរថយន្តស៊ាំងយ៉ុងដឹកអ្នកដំណើរភាគច្រើន ត្រូវបានគេកែឆ្នៃដឹកឈើប្រ
ណិតស្ទើរតែគ្រប់រថយន្ត ជាក់ស្តែងដូចជារថយន្តខាងលើគេបានដឹកចេញពីស្រុកសៀមប៉ាងមកដាក់តាម
រោងសិប្បកម្ម និងនៅតាមផ្ទះទើបដឹកតាមរថយន្តស៊ាំងយ៉ុងដឹកអ្នកដំណើរស្ទឹងត្រែង ភ្នំពេញ បន្តទៅកាន់
ទីផ្សារប្រទេសជិតខាងនិងទៅកាន់ទីក្រុងភ្នំពេញ ដែលជាទៅផ្សារគោលដៅ ។ ករណីរដឹកឈើតាមរថយ
ន្តដឹកអ្នកដំណើរនេះ សព្វថ្ងៃកំពុងតែមានសុវត្តិភាពយ៉ាងខ្លាំង គឺគ្រាន់តែបង់លុយឲ្យសមត្ថកិច្ច នៅតាម
ដងផ្លូវគោលដៅ វាអាចដំណើរការបានយ៉ាងរលូនហើយរថយន្តចេញពីខេត្តស្ទឹងត្រែង មួយយប់ៗបន្លំដឹក
ឈើមិនតិចជាង៣០គ្រឿងនោះទេ។ ហើយក្នុងឈើ១ដុំ២តឹកគុណនិង២តឹកប្រវែងមួយម៉ែត្រពីរតឹកឈ្នួល
ប្រាំបីម៉ឺនរៀល បើ២៥គុណនិង២៥ប្រវែងមួយម៉ែត្រពីរតឹកមួយដុំឈ្នួល១០ម៉ឺនរៀល ទោះបីជារថយន្តនេះ
មានអ្នកដំណើរពីរបីនាក់ក៏ដោយក៏អាចធ្វើដំណើរទៅដែរ ចំណែករថយន្តសាំយ៉ុងខ្លះបើទោះបីជាមានភ្ញៀ
វជិះតិចតួចក្តី ឲ្យតែបានដាក់បង្កប់ឈើពីក្រោម ក៏អាចរកលុយបានច្រើនដែរក្នុងមួយជើង គឺចាប់ពី៨០ម៉ឺន
ដល់១លានរៀលដោយបានចំណេញផលកម្រៃពីការដឹកឈើនេះ ហេតុដូច្នេះជំនាញគួរចាត់វិធានការទៅ
លើរថយន្តទាំងនោះផង។
បច្ចុប្បន្នឃើញថារថយន្តទាំង៣គ្រឿង រួមទាំងវត្ថុតាងបទល្មើស ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ
បញ្ចូនយកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីឲ្យម្ចាស់ចូលខ្លួនមកធ្វើការបង់ផាកពិន័យទៅ
តាមច្បាប់ស្តីពីព្រៃឈើ៕
មតិយោបល់