កោះកុងះអាជ្ញាធរក្រុងខេមភូមិន្ទ បានចេញសេចកី្តជូនដំណឹងមួយកាលពីថ្ងៃទី១១វិច្ជិកាឆ្នាំ២០១៤ដែលចុះហត្ថលេខាដោយលោកប៉ែន ប៊ុនឈួយ អភិបាលក្រុងសី្តទីតម្រូវឲ្យអាជីវករទាំងអស់ដែលកំពុងបន្តលក់ដូរយ៉ាងអនាធិប្បតេយ្យនៅផ្នែកខាងក្រៅរបងប៉ែកខាងលិចផ្សារដងទង់ត្រូវរុះរើតូបរបស់ខ្លួនចេញឲ្យបានមុនថ្ងៃទី១៧វិច្ជិកាឆ្នាំ២០១៤។ ខឹ្លមសារនៅក្នុងសេចកី្តជូនដំណឹងបានគូសបញ្ជាក់ថា ក្នុងករណីរឹងរុះ អាជ្ញាធរ
ក្រុងនឹងអនុវត្តវិធានការរដ្ឋបាលទៅតាមការចាំបាច់ ហើយរាល់ការបាត់បង់ខូចខាតសម្ភារៈនិងទំនិញផ្សេងៗ អាជ្ញាធរក្រុងនឹងមិនទទួលខុសត្រូវឡើយ។
ទាក់ទងនិងការជូនដំណឹងឲ្យរុះរើនេះ លោកប៉ែន ប៊ុនឈួយ អភិបាលក្រុងសី្តទីបានឲ្យដឹងថា ដោយកន្លងមកអាជ្ញាធរក្រុងបានរៀបចំទីតាំងនោះជាចំណតរថរយន្តនិងម៉ូតូហើយអាជ្ញាធរក៏បានជូនដំណឹងនិងសម្របសម្រួលជាមួយបងប្អូនអាជីវករជាច្រើនលើកច្រើនសារមកហើយ តែបងប្អូនមួយចំនួននៅតែបំពានប្រើប្រាស់ទីតាំងខាងលើ ធើ្វជាកន្លែងលក់ដូរដដែល។
លោកអភិបាលក្រុងសី្តទីបានឲ្យដឹងបន្ថែមថា ដើម្បីរៀបចំសន្តិសុខ សណ្តាប់ធ្នាប់សាធារណអនាម័យបរិស្ថាននិងសោភណ្ឌភាពក្រុងឲ្យបានកាន់តែប្រសើរឡើង ក្នុងឱកាសដែលខេត្តកោះកុងធើ្វម្ចាស់ផ្ទះនៃទីវាបុណ្យសមុទ្រនិងក្រុងខេមរភូមិន្ទឈរជាបេក្ខភាពប្រឡងប្រណាំងទីក្រុងស្អាតផងនោះ អាជ្ញាធរចាំបាច់រៀបចំទីកន្លែងនោះទៅជាចំណតរថយន្តឡើងវិញ។
សូមបញ្ជាក់ថាះ កាលពីដើមខែវិច្ជិកាកន្លងទៅថ្មីៗនេះ អាជីវករលក់ដូរនៅត្រង់ចំណុចខាងលើ ដែលមានគ្នាប្រមាណ១០០នាក់តំណាងឲ្យអ្នកលក់ដូរចំនួន១០២តូបបានផ្ទុះធើ្វការតវ៉ាម្តងរួចហើយមកកាន់សាលខេត្ត ដោយសុំកុំឲ្យមានការរុះរើ។
មតិយោបល់