ព័ត៌មានជាតិ

ចិន និង​អូស្ត្រាលី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​

​ស៊ីដ​នី​៖ នៅ​ថ្ងៃ​ចន្ទ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ ចិន និង​អូស្ត្រាលី បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​កិច្ចពិភាក្សារ​មួយ​នេះ​បាន​ធ្វើឡើង​អស់​រយៈពេល​ជាង​ទសវត្សរ៍​។​
​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Tony Abbott បាន​ថ្លែងឲ្យដឹងថា យោងតាម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ ទំនិញ​ជា​ង ៩៣​ភាគរយ ដែល​នាំ​ចូល​ទៅ​កាន់​ប្រទេស​ចិន នឹង​មិន​ត្រូវ​បង់ពន្ធ​។ លោក​បាន​បន្តទៀតថា នេះ​ជា​លទ្ធផល​ល្អ​មួយ​សម្រាប់​ប្រទេស​អូស្ត្រាលី ដែល​នឹង​ជួយ​បង្កើត​កំណើន​សេដ្ឋកិច្ចជាតិ ជាពិសេស​ឱកាស​ការងារ និង​ជីវភាព​រស់នៅ​ប្រជាជន​៕

V168

មតិយោបល់