ព័ត៌មានជាតិ

គ្រាប់បែក B52 មួយ​គ្រាប់ នៅ​គុណភាព​ផ្ទុះ​នៅ​ឡើយ បង្ករ​ការភ្ញាក់ផ្អើល​ពេញ​ភូមិ​

​ខេត្ត​កំពង់ឆ្នាំង​៖​ស្ថិតនៅ​ភូមិ​ប្រជាពលរដ្ឋ បង្ករ​ឲ្យមាន​ការភិតភ័​យជាពិសេស​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅដ្ឋាន​នៅ​ក្បែរ នោះ​។ លោក ម៉ែន សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ ស្រុក​ជល​គី​រី បានឲ្យ​អ្នកសារព័ត៌មាន​ដឹង តាម​ទូរស័ព្ទ​ថា គ្រាប់បែក​នេះ នៅ​មាន​គុណភាព​ផ្ទុះ នៅឡើយ ដោយ​មាន​រំសេវ តេ​អិន​តេ នៅ​ថ្មី​និង ពេញ​ណេន នៅឡើយ​។​

​លោក​មេបញ្ជាការ​បន្តថា គ្រាប់​នេះ ជា​គ្រាប់បែកបេ​៥២ ទម្លាក់​ពីលើ​យន្តហោះ ជា​កាក​សំ ណ​ល់ពី​សង្គ្រាម​សម័យ​លន់ ណុល និង​ប៉ុល​ពត ចំពោះ​គ្រាប់បែក​នេះ គឺ​សមត្ថកិច្ច​អាជ្ញាធរ បាន រាយការណ៍​ទៅ​ថ្នាក់លើ​និង​លោក​អភិបាលខេត្ត​រូ​ច​ហើយ ហើយ​ខាង​ខេត្ត​បាន​ឆ្លើយថា នឹង​ឲ្យ​ខាង ស៊ីម៉ាក់​មក​ចំណាត់ការ រហូតមក​ទល់​ថ្ងៃ​ទី​១៩​នេះ គឺ​មិន​ទាន់​ឃើញ ខាង​ស៊ីម៉ាក់​មក​និង​មាន​ចំណាត់ ការ​នៅ​ឡើយ​ទេ បន្ទាប់​ពី​គ្រាប់​១​គ្រាប់​នេះ ត្រូវបាន​គ្រឿងចក្រ​ឈូសឆាយ ប្រទះឃើញ​កាលពី​វេលា ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ខ​ណះ​ពង្រាបដី​លំនៅដ្ឋាន ស្ថិតនៅក្នុង ភូមិ​ព្រៃគ្រី​ជើង ឃុំ​ព្រៃគ្រី ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង​។

​លោក​ម៉ែន សំអាត បាន​បន្តថា សមត្ថកិច្ច​អាជ្ញាធរ​ស្រុក​ជល​គី​រី បាន​ធ្វើ​របង​និង​ស្រះ​មែក ឈើហុំព័​ទ្ធគ្រា​ប់​នោះហើយ ព្រមទាំង​ដាក់​សញ្ញា​គ្រោះថ្នាក់ ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ទៀត​ផង​។ ចំណែក​ប្រជាពលរដ្ឋ វិញ​សុំ​ឲ្យ​អាជ្ញាធរ ស៊ីម៉ាក់ មេត្តា​រួសរាន់ ចំណាត់ការ​រឿងនេះ​ផង ព្រោះ នៅ​ស្រុក​នេះ គឺ​មាន​គោ​ក្របី​ច្រើនណាស់ ជាពិសេស​នៅ​រដូវវស្សា គឺ​សត្វពាហនះ​ទាំងនោះ ត្រូវគេ ព្រលែង​ទាំង​ហ្វូងៗ​ដើរ រកស៊ី​តាម​ជើងភ្នំ នៅ​កន្លែង​គ្រាប់​នេះ ហេតុនេះ​ខ្លាច​សត្វ​ទាំងនេះ ដេញ​គ្នា​ពពាក់ ពពូន​គៀរ​និង​ធ្លាយ​របង ដែល​គ្រាន់តែ​ជាហេតុៗ​នោះ វា​នាំ​គ្រោះថ្នាក់​ដល់​អាយុជីវិត មនុស្ស​៕​
IMG-20140918-WA0006-1

មតិយោបល់