ព័ត៌មានជាតិ

ជលផល​ស្ទឹងត្រែង​ចុះបង្ក្រាប​ដាយ​ដាក់​កាត់​អូរ​តា​ឡាស់​បួន​ករណី​

​ស្ទឹងត្រែង​៖​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​សហគម​ន៏​នេសាទ​អន្លង់​ថ្មបាំង​រួម​និង ប៉ុស្តិ៏​រដ្ឋបាល​សាមគ្គី​ដឹកនាំ​ដោយ​លោក​នាយ​ខណ្ឌ​ជលផល​ចុះបង្ក្រាប​ទីតាំង​ដាក់​ដាយ ៤​ករណី​ស្ថិ ត​នៅ​ចំណុច​ផ្សេងៗ​គ្នា​នៅ​ចំ​នុ​អូរ​ឡា​ស់ច​អូរ​ត​ក្នុង​ឃុំ​ព្រះ​រំកិល​ស្រុក​ថា​ឡា​បរិ​វ៉ាត់​ខេត្តស្ទឹងត្រែង​។​
​ ​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង លោក ប៉ែន ឈុន​ឌី បាន​ប្រាប់ឲ្យដឹង​ថា​ខេត្ត​ស្ទឹងត្រែង​ជា​ប្រភព​ត្រី​មេ​ពូជ​ដ៏​សំខាន់​ហើយ​ជា​កន្លែង​បង្ក​កំណើត​របស់​ពូជ​ត្រី​ជាច្រើន​ប្រភេទ​ដែល​នាំ​ទៅ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ​មេគង្គ​និង​ទន្លេសាប​។​លោក​បន្ត​ថា​ការចុះ​បង្ក្រាប​ទីតាំង​ដាក់​ដាយ​ទាំង​៤​ករណី​ខាងលើ មាន​២​ករណី​បង្ក្រាបបាន​នៅ​ចំណុច​អូរ​ឃុន​ហាង​ភូមិ​វើន​សៀន​ឃុំ​អូរ​ស្វាយ​ស្រុក​ថា​ឡា​បរិ​វ៉ាត់​នៅ​រឹបអូស​បាន​ឧបករណ៏​ជើង​ម៉ាស៊ីន​១ តម្រង​ដងត្រី​ចំណួន​២ អាំង​វិទ័រ​ចំនួន ២​គ្រឿង ដង​ចាក់​ត្រី​ចំនួន​២ គូ​ម​បំភ្លឺ​ចំនូ​ន ១ បង្គោល​ដាក​ដាយ​ចំនួន​១២​ដើម របាំង​ព្រួល​ប្រវែង​២.៥​ម ទូក​២​គ្រឿង អាគុយ​ចំនួន​២ ចំណែកឯ​ជនសង្ស័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​ចេញ​ចាប់​ប្រផាត់ប្រភីង តែ​ត្រូវ​រត់គេចខ្លួន​បាត់់ ។​ ​
​ ​លោកនាយ​ខណ្ឌ​បាន​បន្ត​ឲ្យដឹង​ទៀត​ថា​ជនល្មើស​ដែល​លប​លួច​ដាក់​ដាយ​នោះ​ពួកគេ​តែងតែ​ធ្វើ​នៅពេល​យប់ ហើយ​ពេល​ថ្ងៃ​ពួកគេ​បាន​ដក​ដាយ​ចេញ​វិញ ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​អា​រម្ម​ណ៏ ទោះជា​យ៉ាងណា​ក៏ដោយ​ក៏​ក្រុម​សមត្ថកិច្ច​ជំនាញ​ខិតខំ​ប្រឹងប្រែង​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខាងលើ​ឲ្យ​ទាល់តែ​បាន ។​ចំណែក​វត្ថុតាង​បទល្មើស​មួយ​ចំនួន ត្រូវបាន​បំផ្លាញ​ចោល និង​មួយចំនួន​បាន​បញ្ជូន​មក​រក្សាទុក​នៅ​ខណ្ឌ​ជលផល​៕

2014-11-18_153442

មតិយោបល់