ព័ត៌មានជាតិ

ក្រុមហ៊ុន និង​ធនាគារ​នៅ​អង់គ្លេស​ជាង​ពាក់កណ្ដាល​ជួល Hacker ឲ្យ​ការពារ​

​ទីក្រុង​ឡុង​ដ៍​៖ ជាង​ពាក់កណ្ដាល​នៃ​ក្រុមហ៊ុន និង​ធនាគារ​នៅក្នុង​ទឹកដី​ចក្រភព​អង់គ្លេស បាន​ជួល Hacker និង​អតីត Hacker ដែល​ទើប​រួច​ពី​ទោស មក​ការពារ​ក្រុមហ៊ុន​របស់​ពួកគេ ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព​តាម​អន​ឡាញ​។​
​របាយការណ៍​ស្រាវជ្រាវ​របស់ KPMG បានឲ្យដឹងថា នៅក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុមហ៊ុន​ជាច្រើន ជាពិសេស​គឺ​ធនាគារ​នៅក្នុង​ចក្រភព​អង់គ្លេស បាន​ជួល Hacker មក​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​ទិន្នន័យ​ក្រុមហ៊ុន​របស់​ពួកគេ​។ ប្រភព​ដដែល​បាន​បន្តទៀតថា ទឹកប្រាក់​ប្រមាណ​ជា ៤២​ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​ចំណាយ​ក្នុង​មួយ​ឆ្នាំ ដើម្បី​ជួល Hacker ៕​
Hacker

មតិយោបល់