ព័ត៌មានជាតិ

ប្រធានាធិបតី​អ៊ីរ៉ង់​និយាយ​ថា​មិត្តភាព​របស់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​ជា​អ្នកដើរតួ​យ៉ាង​សំខាន់​នៅក្នុង​តំបន់​

​បា​ដា​ដ (18/07/13): លោក​ប្រធានាធិបតី Mahmoud Ahmadinejad ដែល​នឹង​ផុត​អាណត្តិ​នៅ​កំឡុង​ដើម​ខែ​សីហា​នេះ​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​ពីរ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ហើយ​លោក​បាន​មាន​ប្រសា​ស​ថា​ចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​នឹង​ក្លាយជា​អ្នកដឹកនាំ​សន្តិសុខ​ដំណើរ​ស្ថេរភាព​នយោបាយ​ក្នុង​តំបន់​។​
​លោក Mahmoud ដែល​បាន​ទៅ​ដល់​ប្រទេស​អ៊ីរ៉ាក់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជួប​ជាមួយ​នឹង​មេដឹកនាំ​អ៊ីរ៉ាក់​ហើយ​នៅ​ក្រោយ​ជំនួប​បាន​និយាយ​នៅក្នុង​ជំនួប​ជាមួយនឹង​អ្នកកាសែត​ថា​ការ​រឹតចំណង​មិត្តភាព​របស់​អ៊ីរ៉ាក់​និង​អ៊ីរ៉ង់​នឹង​ធ្វើឲ្យ​ដំណោះស្រាយ​នៅក្នុង​វិបត្តិ​ប្រចាំ​តំបន់​កាន់តែ​ប្រសើរ​ឡើង​។​នៅក្នុង​ទស្សនកិច្ច​ចំនួន​ពីរ​ថ្ងៃ​លោក​ក៏​បាន​ទទួល​ស្វាគមន៍​ផងដែរ​នៅក្នុង​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​របស់​អ៊ីរ៉ាក់ Nuri la-Maliki ។​

​ស្របពេល​នឹង​ការបង្ហាញ​ពី​ជំហរ​ក្នុង​ការ​រឹតបន្តឹង​ចំណងមិត្តភាព​នេះ​លោក Miliki ក៏​បាន​ឆ្លើយតប​វិញ​ដែរ​ថា​ប្រទេស​អ៊ីរ៉ាក់​គាំទ្រ​ជា​និច្ច​ជាមួយនិង​ដំណោះស្រាយ​សន្តិភាព​ហើយ​អ៊ីរ៉ាក់​នឹង​ប្រើប្រាស់​គោលនយោបាយ​បើកចំហ​ទ្វារ​ក្នុង​ការទទួលយក​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ទៀត​នៅ​លើ​ពិភពលោក​ដែរ​មាន​ការប្តេជ្ញា​ចិត្ត​ដូច​គ្នា​នេះ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា​ប្រទេស​ទាំង​ពីរ​ធ្លាប់​មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​ប្រមាណ​ជា 8 ឆ្នាំ​នៅក្នុង​កំឡុង​ទស្សវត្ស​ន៍ 80 ដែល​ធ្វើឲ្យ​មនុស្សជិត 1 លាន​នាក់​បាន​បាត់បង់​ជីវិត​តែ​ក្រោយមក​វិបត្តិ​នៃ​ជម្លោះ​ទាំង​ពីរ​ត្រូវបាន​ធូរស្បើយ​បន្តិច​ម្តងៗ​រហូត​ដល់​សូន្យ​នៅពេល​ដែល​សម័យ​លោក Saddam Hussein ត្រូវបាន​ផុតរលត់​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/mahmoud-ahmadineja_2470397b_zps32f57cf8.jpg

មតិយោបល់