នេះត្រូវបានគេចាត់ទុកថា ជាការឆ្លងមេរោគមួយ ដ៏គ្រោះថ្នាក់បំផុតដោយសារតែដង្កូវវាយប្រហារខួរក្បាលរបស់អ្នកយ៉ាងងាយស្រួល។
វេជ្ជៈបណ្ឌិត Vikram Yadav ប្រទេសឥណ្ឌា បានចែករំលែកក្នុងបញ្ហាមួយ ជាមួយនឹងបុរសវ័យក្មេងម្នាក់ដែលមានបញ្ហាវាយប្រហារនៅក្នុងត្រចៀក ដោយមានដង្កូវជាច្រើនក្បាល មើលទៅគួរឲ្យខ្ពើម ។ ក៏ប៉ុន្តែបើសិនជាយើងមិនស្វះស្វែងយល់ដឹងទេករណីនេះ វានឹងវាយប្រហារទៅលើខួរក្បាលរបស់អ្នកជំងឺ បណ្តាលឲ្យស្លាប់ ផងដែរ។
លោកវេជ្ជៈបណ្ឌិតខាងលើបានឲ្យដឹងថា ករណីខាងលើ បណ្តាលមកពិ សត្វរុយពងដាក់ត្រចៀក ខណៈដែលបុរសវ័យក្មេង ដេក ហើយបណ្តាលឲ្យកើតចេញជាដង្កូវតែម្តង។
ភាគច្រើននៃជំងឺនេះ កើតឡើងចំពោះ កុមារអាយុ ១០ ឆ្នាំ នៅតំបន់ត្រូវពិច ដែលបណ្តាលឲ្យខ្ទុះត្រចៀក ធំក្លិនស្អុយ ដែលនៅកម្ពុជាយើងហៅថា ជំងឺអំបៅអំបែក ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់