ព័ត៌មានជាតិ

ចិន និង​រុស្ស៊ី ព្រួយបារម្ភ​ពី​ឥទ្ធិ​ផល​អាមេរិក​នៅ​នៅ​តំបន់​អាស៊ី​

​មូ​ស្គូ ៖​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី លោក ស៊ឺ​ហ្គៃ សយ​ហ្គូ បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី ចិន​លោក ចាង វ៉ាន​ក្វាន់ នៅ​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន​។ នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេភាគី​នេះ ចិន​-​រុស្ស៊ី បាន​សម្តែង​ក្តីបារម្ភ​ដូចគ្នា ចំពោះ​ឥទ្ធិពល​អាមេរិក​ដែល​ចេះតែ​កើន​ឡើង និង​ខ្លាំង​ឡើង​នៅ​អាស៊ី ជាពិសេស​គឺ​ផ្នែក​យោធា និង​នយោបាយ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​
​លោក សយ​ហ្គូ បាន​ថ្លែង​ចំពោះមុខ​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​មូ​ស្គូ​ក្រោយ​ត្រឡប់​ពី​ប្រទេស​ចិន វិញ​ថា​៖ «​យើង​មាន​ការព្រួយបារម្ភ​ខ្លាំងណាស់ ចំពោះ​ការ​ព្យាយាម​របស់​អាមេរិក​ក្នុង​ការបង្កើន​ឥទ្ធិពល​ផ្នែក​យោធា និង​នយោបាយ នៅក្នុង​តំបន់ អាស៊ី​ប៉ាស៊ីហ្វិក​»​។​
​គួរបញ្ជាក់​ថា ប្រទេសជិតខាង និង​ជា​សម្ព័ន្ធ​ជិតស្និត​ទាំងពីរ​នេះ មិន​ចង់​ឃើញ​អាមេរិក​ពង្រីក​ឥទ្ធិពល​នៅ​អាស៊ី​នោះទេ ព្រោះថា​ចិន និង​រុស្ស៊ី ជា​ប្រទេស​កុំ​ម្មុយ​នី​ស ហើយ​អាមេរិក​ព្យាយាម​ជ្រៀតចូល​តំបន់​អាស៊ី ដើម្បី​បំបែក​ឥទ្ធិ​ផល​ចិន និង​រុស្ស៊ី ព្រោះ​ថា​អាមេរិក​ជា​ប្រទេស​សេរី និង​ចង់​ក្ដោប​ក្ដាប់​ពិភពលោក​ទាំងមូល​៕​
10799776_1578869332343361_1744256143_n

មតិយោបល់