ព័ត៌មានជាតិ

Facebook បង្កើត​ទំព័រ​ថ្មី ដើម្បី​ចែករំលែក​ព័ត៌មាន​បច្ចេកវិទ្យា​

​នៅ​ថ្ងៃ​ទី​១៩​ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ប្រកាស និង​ដាក់ឲ្យ​ប្រើប្រាស់​ទំព័រ​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា FB Techwire ដើម្បី​ឲ្យ​អ្នកប្រើប្រាស់ Facebook ទាំងអស់​ធ្វើការ​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​បច្ចេកវិទ្យា​។​
​ឆ្លើយតប​សារព័ត៌មាន AFP តាមរយៈ​អ៊ី​មេ​ល​បានឲ្យដឹងថា FB Techwire នឹង​ជា​ទំព័រ​ថ្មី​មួយ​ដែល​អាចឲ្យ​អ្នកប្រើប្រាស់​ទាំងអស់​ធ្វើ​ការចែករំលែ​កព័ត៌មាន និង​បទពិសោធន៍​ទាក់ទង​នឹង​ព័ត៌មាន​ម​បច្ចេកវិទ្យា ជាពិសេស​គឺ​ព័ត៌មាន​ទាន់​ហេតុ​ការ​ទាក់ទង​នឹង​បច្ចេកវិទ្យា​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ផ្ដល់ព័ត៌មាន និង​ដើម្បី​ប្រើប្រាស់​នូវ​ទំព័រ​ថ្មី​នេះ លោកអ្នក​អាច​ចូល​ទៅ​កាន់ https://www.facebook.com/FBtechwire ៕​
FB

មតិយោបល់