ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញធ្វើការចាប់ខ្លួន ក្រោយពីមានសង្ស័យត្រួតពិនិត្យរកឃើញថ្នាំញៀនចំនួន១៥កញ្ចប់ជាប់នឹងខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចម្តុំរោងចក្រឆ្នាំង តាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើ ទី១-ឈ្មោះ ប៊ុន ថន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងជនសង្ស័យទី២-ឈ្មោះ រី ចក្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ក្នុងនោះអាវុធហត្ថធ្វើការដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានអាវុធហត្ថបញ្ជូនខ្លួនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់