ព័ត៌មានជាតិ

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នឹង​បង្ហាញ​ពី​ចំណូល​-​ចំណាយ​នៅ​រសៀល​នេះ​

​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​៣ ខែវិច្ឆិកា នេះ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន នឹង​ចូល​ទៅ​ឆ្លើយបំភ្លឺ នៅ​ចំពោះ​គណៈកម្មការ​ទី​៧ រដ្ឋសភា ដឹកនាំ​ដោយ លោក យ៉ែម បុញ្ញា​ឫទ្ធិ ជុំវិញ​ចំណូល​-​ចំណាយ វិស័យ​ទេសចរណ៍ និង​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ក្នុងប្រទេស​កម្ពុជា​។​
​លោក​រដ្ឋមន្ត្រី​រូបនេះ ធ្លាប់បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ថា វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែង (​វិស័យ​ទេសចរណ៍​) របស់ ប្រទេស​កម្ពុជា ពិតជា​ប្រឈម​នឹង​បញ្ហា​មួយចំនួន ពិសេស​គឺ​ធនធាន​មនុស្ស​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ទាក់ទង​នឹង​វិស័យ​ទេ​ចរណ៍​នៅ​កម្ពុជា ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​មិន​រីកចម្រើន ជាពិសេស​គឺ​មាន​ការស៊ីសំណូក​៕​
Thong Kon

មតិយោបល់