មណ្ឌលគិរីៈ មនុស្សម្នាក់ក្នុងចំណោម៣នាក់នៅស្រុកកោះញែក បានស្លាប់បាត់បង់ជីវិតដោយសារអន្ទាកឆក់សត្វប្រើដោយចរន្តអាគុយ ។ ហេតុការណ៍នេះបានកើតឡើងនាទៀបភ្លឺថ្ងៃទី ១៩ ខែវិច្ឆិការ ឆ្នាំ២០១៤ ត្រង់ចំណុច ថងភើច ភូមិជីខ្លប ឃុំសុខសាន្ត ស្រុកកោះញែក ។លោក ខ្លូត សុឃា អធិការរងស្រុកកោះញែក បានអោយដឹងថា យុវជនម្នាក់ដែលមានឈ្មោះ ខា ម៉ុង ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ រសនៅភូមិ សេរីមានរិទ្ធិ ឃុំស្រែសង្គម ស្រុកកោះញែក បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃទី ១៩ ខែវិច្ឆិការ ឆ្នាំ២០១៤ ដោយសារូបគេបាននាំគ្នាដើចូលព្រៃដើម្បីប្រកបរបររកស៊ីប៉ុន្តែជនរងគ្រោះជាសពបានដើរជាន់ចំអន្ទាក់សំរាប់ឆក់សត្វប្រើចរន្ទភ្លើងដោយអាគុយនៅតាមមាត់ព្រៃ ។ លោក អធិការរងស្រុកបានបន្តទៀតថា គ្នីគ្នារបស់ជនរងគ្រោះចំនួន២នាក់ទៀតសំណាងល្អ បាននាំគ្នាលោតរំលងផុតខ្សែឆក់់ដែលជាអន្ទាក់នោះ ពុំដូចច្នោះទេប្រហែលអាយុពួកគេអាចស្លាប់ទាំង៣នាក់ក៍ថាបាន ។
សមត្ថកិច្ចខ្សឹបអោយដឹងថា ម្ចាស់អន្ទាក់ឆក់សត្វក្នុងហេតុការណ៍នោះបានធ្វើការឃាត់ខ្លួនហើយមានចំនួន០២នាក់ ទី១ឈ្មោះ ឈុំ ទិត ភេទប្រុសអាយុ៤៩ឆ្នាំមានស្រុកកំណើតនៅភូមិ ក្រូច ឃុំពុធស ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នរសនៅស្រុកកោះញែក ។និងទី២ឈ្មោះ ទៀវ បាន ភេទប្រុស អាយុ២៨ឆ្នាំជា ជនជាតិព្នងរសនៅភូមិជីខ្លប ឃុំសុខសាន្ត ស្រុកកោះញែក សមត្ថកិច្ចកំពុងធ្វើការសួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ៕
មតិយោបល់