ព័ត៌មានជាតិ

ក្រសួង​កិច្ចការ​នារី ធ្វើការ​ថ្កោលទោស ចំពោះ​ហិង្សា​របស់​លោក ឌួង ឆាយ

នៅថ្ងៃទី១៧ ខែមីនា នេះ ក្រសួងកិច្ចការនារី បានប្រកាសធ្វើការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។

ក្រសួងកិច្ចការនារីបន្តថា អំពើហិង្សាក្នុងគ្រួសារដែលបានកើតឡើង ចំពោះមុខកូនស្រីប្រុសជាកុមារ ដោយផ្ទាល់ និង /ឬ ដោយ ប្រយោលក្តី នឹងបង្កផលប៉ះពាល់ជាអវិជ្ជមានយ៉ាងខ្លាំងលើសតិអារម្មណ៍ បញ្ញាស្មារតី ព្រមទាំងការលូតលាស់ទាំងសុខភាព រូបរាងកាយ និងផ្លូវចិត្តរបស់កុមារ ជាពិសេស ការដិតដាមនូវអំពើហិង្សាធ្ងន់ធ្ងរ ជាកត្តាជំរុញឱ្យកុមារនឹងអាចក្លាយទៅជាអ្នកប្រើប្រាស់អំពើហិង្សានៅពេលដែលពួកគេធំដឹងក្តី។

ផ្ទុយទៅវិញ ឪពុកម្តាយ មានកាតព្វកិច្ចជួយសង្គ្រោះគ្នា ឧបត្ថម្ភគ្នាទៅវិញទៅមក និងធ្វើជាគំរូដល់កូនៗក្នុងការដោះស្រាយបញ្ហាតាមបែបអហិង្សា ព្រមទាំងមានកាតព្វកិច្ចចិញ្ចឹមបីបាច់ ថែរក្សា និងអប់រំកូនៗ ឱ្យ ក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិដោយគោរពតាមស្មារតីនៃច្បាប់ ប្រពៃណី និងទំនៀមទម្លាប់ ជាពិសេស ត្រូវចូលរួម លើកកម្ពស់និងការពារសិទ្ធិស្រ្តីនិងកុមារ។

មតិយោបល់