ព័ត៌មានជាតិ

ស្ត្រី​គួរតែ​យល់ដឹង​នូវ​បញ្ហា​ស្ត្រី ៤ យ៉ាង បើសិន មិន​ចង់ឲ្យ​ខ្លួនអ​ត់កូន

​ជំងឺ​រោគ​ស្ត្រី​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត​របស់​ស្ត្រី​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​បណ្តាលឲ្យ​ស្ត្រី​គ្មាន​កូន​ផង​ដែរ​។​ជំងឺ​រោគ​ស្ត្រី​ខាងក្រោម​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ជំងឺ​ដែល​ធ្វើឲ្យ​ស្ត្រី​ភាគច្រើន​គ្មាន​កូន និង​ជា​មូលហេតុ​ចម្បង​ដែល​ស្ត្រី​ត្រូវ​យកចិត្តទុកដាក់​ថែ​ទុក​ភាព និង​ប្រដាប់​ភេទ ជាដើម​។​
​ការ​រលាក​បំពង់​មាត់ស្បូន​
​រោគសញ្ញា​៖ ការ​មក​រដូវ​មិន​ទៀង​, ការឈឺចាប់​ពេល​មាន​រដូវ​, លំហូរ​ទឹករំអិល​ខុស​ពី​ធម្មតា​, ឈឺចាប់​ក្នុងពេល​កំពុង​រួមភេទ​, ខូច​ប្រព័ន្ធ​រំលាយ​អាហារ​, អស់កម្លាំង​, រហិតរ​ហៃ​, រសាប់រសល់​ក្នុង​ចិត្ត​…​ការ​រលាក​បំពង់​មាត់ស្បូន​អាច​បណ្តាលឲ្យ​ស្ត្រី​ពី ៤០ ទៅ ៥០ ភាគរយ អាច​គ្មាន​កូន​បាន​។​

​ការ​រលាក​បំពង់​មាត់ស្បូន​នេះ​បណ្តាលមកពី​ការឆ្លង​រោគ ឬ​អ្នកបង្ក​រោគ​អង់​ដូមី​។ ការ​រលាក​បំពង់​មាត់ស្បូន​នេះ​បណ្តាលឲ្យ​ទឹក​កាមដែល​បង្ក​ជា​កូន​មិន​អាច​ធ្វើ​សំបុក និង​លូតលាស់​នៅក្នុង​ស្បូន​បាន ហើយក៏​អាច​ធ្វើឲ្យ​ស្ត្រី​មាន​កូនក្រៅស្បូន​ដែរ​។​

​ការ​រលាក​ឆ្អឹងត្រគាក​
​រោគសញ្ញា​៖ ឈឺចាប់​ក្នុង​ពោះ​តិចៗ​, គ្រុ​នក្តៅ​, លំហូរ​ទឹករំអិល​ខុស​ពី​ធម្មតា ថែម​ទាំង​ឈឺចាប់​ក្នុងពេល​រូ​ម​ភេទ​, ការ​មក​រដូវ​មិន​ទៀង​…​អ្នក​គួរតែ​ទៅ​ជួប​នឹង​វេជ្ជបណ្ឌិត​ជាបន្ទាន់​ព្រោះ​អាការៈ​បែប​នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការ​រលាក​ឆ្អឹងត្រគាក​។​ការ​រលាក​ឆ្អឹងត្រគាក​ជាធម្មតា​កើតឡើង​នៅពេល​បាក់តេរី​បាន​រាតត្បាត​ឆ្លង​តាម​ការ​រួមភេទ​។ ដូច្នេះ ជំងឺ​ប្រភេទ​នេះ​កើតឡើង​ដោយសារ​ឆ្លង​រោគ​ពី​ការផលិត​សរីរាង្គ​ភេទ​ញី​។ ក្នុងករណី​ឆ្លង​រោគ​យ៉ាងធ្ងន់ធ្ងរ​នេះ​អាច​បណ្តាលឲ្យ​ស្ត្រី​គ្មាន​កូន ឬ​កូនក្រៅស្បូន​។​

ដុះដុំសាច់ក្នុងស្បូន​

​រោគ​​សញ្ញា​៖ លំហូរ​ឈាម​យូរ​ក្នុងពេល​មាន​រដូវ​, រាក​នោម​ឥតឈប់ឈរ​, ឈឺចាប់​ពេល​រួមភេទ​…​នៅពេល​ដុំ​សាច់​ក្នុង​ស្បូន​កាន់តែ​ធំ​ទៅៗ វា​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៏​ធ្ងន់ៗ​ក្នុង​ពោះ​។​
​ទោះបីជា​យ៉ាងណា​ក៏ដោយ ដុំ​សាច់​ក្នុង​ស្បូន​នេះ​ជា​ដុំ​សាច់​ស្លូត ប៉ុន្តែ​វា​មាន​សក្តានុពល​គំរាមកំហែង​ដល់​អ្នក​ម្តាយ​។ ករណី​ដុះ​សាច់​ក្នុង​ស្បូន វា​អាច​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការបង្ក​កំណើត​។​

​គីស​ក្នុង​ក្រពេញ​អូវុល​

​រោគសញ្ញា​៖ ឈឺចាប់​ក្នុង​ពោះ​, ការ​មក​រដូវ​មិន​ទៀង​, ឈឺចាប់​ក្នុង​ទ្វារមាស​…​។​
​គីស​អាច​កើតមាន​នៅក្នុង​ក្រពេញ​អូវុល និង​ថង់​ដែល​មាន​សារធាតុ​រាវ​។ ដុំ​គីស​ក្នុង​ក្រពេញ​អូវុល​អាច​ប៉ះពាល់​ដល់​ការបង្ក​កំណើត​កូន​ក្នុង​ផ្ទៃ​។ ជំងឺ​បាន​គំរាមកំហែង​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ដែល​មាន​សុខភាព​ធម្មតា​៕​

Sexy Girl

មតិយោបល់