កងទាហានរដ្ឋាភិបាលឥណ្ឌា និង ចិន បានចូលរួមលំហាត់ហ្វឹកហ្វឺនទ្វេភាគីមួយ នៅក្នុងរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌា ដែលមានឈ្មោះថា Hand in hand 2014 ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងកុបកម្ម ជាពិសេសអំពើភេវរៈ កម្ម ។កងទាហានជាន់ខ្ពស់ឥណ្ឌា បានបញ្ជាក់ថា លំហាត់ហ្វឹកហ្វឺនរួមគ្នានេះ មានរយៈ ពេលចំនួន ១២ ថ្ងៃ ដែលក្នុងនោះរួមមាន៖ ការបណ្តុះបណ្តាលឆ្លងកាត់ឧបសគ្គ ការប្រើប្រាស់គ្រឿងសភាវុធ វិធីសាស្ត្រដោះស្រាយ និង កំទេចឧបករណ៍ផ្ទុះ ព្រមទាំងការចេញប្រតិបត្តិការនៅក្នុងតំបន់បះបោល ។គួររំលឹកផងដែរថា លំហាត់ហឹ្វកហ្វឺនទ្វេភាគីខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី កងកម្លាំងរដ្ឋាភិបាលក្រុងប៉េកាំង បានធ្វើលំហាត់ហ្វឹកហ្វឺនប្រចាំឆ្នាំរបស់ខ្លួនជា លើកដំបូងនៅទីក្រុង គន់មីង ក្នុងខេត្ត យន់ណាន ភាគនិរតីប្រទេសចិនកាលពីខែ ធ្នូ ឆ្នាំ ២០០៧ កន្លងទៅ ៕
ព័ត៌មានជាតិ
មតិយោបល់