នៅព្រឹកថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នេះ ក្រុមហ៊ុនទូរស័ព្ទ ស្មាតបានបើកសម្ពោធលក់ជាផ្លូវការ ជាមួយនឹងទូរស័ព្ទ ត្រកូល Apple iPhone 6 និង iPhone 6Plus ដោយមានអតិថិជនរាប់រយនាក់ឈរតម្រង់ជួររងចាំទិញ ។
ទូរស័ព្ទ iPhone 6 មានតម្លៃចាប់ពី ៧២៨ ដុល្លារ អាមេរិកឡើងទៅ ឬទទួលយកទូរស័ព្ទ ដោយឥតគិតលុយ សម្រាប់អតិថន ដែលប្រើគម្រោងបង់ប្រាក់ប្រចាំខែ Postpaid iCombo 88 របស់ Smart ។ សម្រាប់ទូរស័ព្ទ ត្រកូល Apple ទាំងពីរ ជំនាន់ចុងក្រោយនេះ និងដំណើរការដ៏អស្ចារ្យជាមួយនឹងសេវាអ៊ិនធឺណេត ដែលមានល្បឿនលឿនបំផុត របស់ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនតែមួយប៉ុណ្ណោះ ចាប់ដៃគូក្រុមហ៊ុន Apple នៅកម្ពុជា ។
សម្រាប់ទូរស័ព្ទជំនាន់ចុងក្រោយរបស់ Apple នេះ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 8 ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែ ងាយស្រួល និងទាក់ទាញជាទីបំផុត ។ លើសពីនេះដែរវាបានបំពាក់ដោយ កម្មវិធីពិនិត្យសុខភាព នៅលើ iCloud Drive ។
លោក Thomas Hundt ប្រធានប្រតិបត្តិក្រុមហ៊ុន Smart មានប្រសាសន៍ថា “យើងសម្គាល់ឃើញថា ការបើកលក់សម្ពោធជាផ្លូវការទូរស័ព្ទ iPhone 6 នៅក្នុងប្រទេសកម្ពុជា របស់ក្រុមហ៊ុន Smart បានដំណើរការមុន ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅក្នុងតំបន់អាស៊ាន” ។
បញ្ជាក់ផងដែរថា ទូរស័ព្ទ iPhone 6 និង iPhone 6Plus មានអេក្រង់ប្រភេទ Retina HD 4.7 អ៊ីញ និង 5.5 អ៊ីញ ជាមួយនឹងការរចនារូបរាងដ៏ស្តើងបំផុត ។ ម៉ូដែលទាំងពីរនេះ ភ្ជាប់មកជាមួយនឹងបន្ទះ chip A8 កញ្ជក់រចនាឡើង ដោយមានល្បឿនលឿនរហូតដល់ ៦៤ ប៊ីត ព្រម ទាង កាមេរ៉ា កម្រិតច្បាស់iSight និង FaceTime HD និងបច្ចេកវិទ្យាឥតខ្សែ Ultrafast ៕
មតិយោបល់