ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួស ២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តបើកឆ្លងផ្លូវបុកជាមួយម៉ូតូ បណ្ដាលរងរបួសមនុស្សពីរនាក់ និងរងការខូចខាតសម្ភារ:ទាំងសងខាង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលការពារវេលាម៉ោង ៨និង៣០ នាទីព្រឹកត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្ត lexusRX 300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y-6115 បើកបរក្នុងទិសដៅពីត្បូងទៅជើងដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវត្រឡប់ក្រោយក៏ជ្រុលទៅបុកជាមួយនិងម៉ូតូហុងដា PCX ពណ៌សដែលពាក់ស្លាកលេខ 1IO-3252 ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសពីរនាក់ ចំណែកសម្ភារ:ខូចខាតទាំងសងខាង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានដូចជាជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះដល់ទីតាំងកន្លែងកើតហេតុ និងធ្វើការសម្របសម្រួលភាគីទាំងសងខាងបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង៕

មតិយោបល់