ព័ត៌មានជាតិ

ជំងឺ​អឺ​បូ​ឡា អាច​នឹង​ទប់​ស្កាត​បាន​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០១៥

​វ៉ាស៊ីនតោន​៖ នៅ​ថ្ងៃ​សុក្រ ទី​២១ ខែវិច្ឆិកា​ម្សិលមិញ​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គីមូន បាន​និយាយថា នៅ​មាន​សង្ឃឹម​អាច​ទប់ទល់ នឹង​ការរីក​រាលដាល នៃ​ជំងឺ អ៊ី​បូ​ឡា​បាន​នៅ​ពាក់កណ្តាល​ឆ្នាំ ២០១៥ ដើម្បី​បន្ត​ពង្រីក​ការប្រយុទ្ធ​ជា​សកល ប្រឆាំង​នឹង​ជំងឺ​កាច​សាហាវ​នេះ​។​

​សេចក្ដី​ថ្លែង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្នាក់ការ​កណ្តាល​របស់​ធន​គារ​ពិភពលោក​។ លោក បាន គីមូន បាន​សង្កត់ធ្ងន់ថា លទ្ធផល​នៅ​តែ​មិនទាន់​ទៀងទាត់ ហើយ​លោក​បាន​ប្រកាសថា មន្ត្រីជាន់ខ្ពស់​អង្គការ​សុខភាព​ពិភពលោក នឹង​ធ្វើដំណើរ​ទៅ​ប្រទេស ម៉ាលី ដែល​ជា​កន្លែង​ស្ថានការណ៍​នៃ​ជំងឺ​នេះ នៅតែ​មាន​ការព្រួយបារម្ភ​ខ្លាំង​នៅ​ឡើយ​។​

​បើតាម​អង្គការ​សុខភាព​ពិភពលោក របស់​អង្គការសហប្រជាជាតិ បានឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា គិត​មក​ត្រឹម​ថ្ងៃទី​២០ ខែវិច្ឆិកា មាន​អ្នកស្លាប់ ដោយសារ​ជំងឺ​នេះ​ចំនួន ០៦​នាក់​នៅ​ប្រទេស ម៉ាលី ជាមួយនឹង​មនុស្ស​ចំនួន ៣២៧​នាក់ កំពុងស្ថិត​នៅ​ក្រោម​ការ​តាមដាន​៕​
ebola-virus33

មតិយោបល់