ស្រីលង្កា៖ ការសម្រេចចិត្តរបស់រដ្ឋាភិបាលស្រីលង្កា ក្នុងការយកពន្ធ ១៥ភាគរយលើការជួលដីរដ្ឋ និងឯកជនទៅឲ្យបរទេសនឹងបង្អាក់ការវិនិយោគផ្ទាល់ពីបរទេស(FDI)។ នេះបើយោងតាមសំដីរបស់ក្រុមអ្នកវិភាគដែលដកស្រង់ដោយបណ្ដាព័ត៌មានក្នុងស្រុក។

កាសែតដែលនិយាយពីអាជីវកម្មរបស់ស្រីលង្ការចេញផ្សាយប្រចាំថ្ងៃបានដកស្រង់នូវសម្ដីរបស់អ្នកជំនាញថា វាហាក់ដូចជាប៉ះពាល់ដល់ការវិនិយោគទុនពីបរទេស ហើយការហាមមិនឲ្យលក់ដីទៅឲ្យជនបរទេសវាគឺជាការបរាជ័យមួយក្នុងការទាញទាញអ្នកវិនិយោគផ្ទាល់ពីបរទេស ហើយនៅពេលនេះ ចាប់ផ្ដើមគិតពន្ធទៀតនោះអាចនឹងប្រឈរមុខកាន់តែខ្លាំង។
បើទោះជាយ៉ាងនេះក្ដី មន្ត្រីរបស់រដ្ឋាភិបាលស្រីលង្ការបានច្រានចោលនូវផលប៉ះពាល់ដែលបណ្ដាលមកពីការយកពន្ធលើដីជួលឲ្យបរទេស ហើយថែមទាំងបានបញ្ជាក់ថា វាគឺជាកំណែទម្រងថ្មីមួយដែលផលប្រយោជន៍រួម។
បើយោងតាមរបាការណ៍របស់ធនាគារកណ្ដាលបានចេញផ្សាយជារួមនឹងថវិកា ឆ្នាំ២០១៤ ថាការវិនិយោគដោយផ្ទាល់ពីបរទេសបានកើនឡើង១៩ភាគរយគិតជាទឹកប្រាក់មានចំនួន ៥៤០លានដុល្លារអាមេរិកក្នុងអំឡុងពេលពាក់កណ្ដាលឆ្នាំ២០១៣។
ធនាគារកណ្ដាលក៏បានបន្ថែមទៀតថា លំហូរវិនិយោគផ្ទាល់ពីបរទេសនៅក្នុងឆមាសទី២ឆ្នាំនេះ ជាមួយនឹងគម្រោងការអនុម័តចុងក្រោយនៃគម្រោងដាក់បំពង់បង្ហូរប្រេង។
កាលពីឆ្នាំមុន ប្រទេសស្រីលង្កាបានទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេសត្រឹមតែ ១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ខណៈដែលគោលដៅវិនិយោគផ្ទាល់ពីបរទេសសម្រាប់ឆ្នាំ ២០១៣ មានចំនួន ២ពាន់លានដុល្លារអាមេរិក៕
មតិយោបល់