ប៉េកាំង៖ មិនមែនមានតែលោក បារ៉ាក់ អូប៉ាម៉ាប្រធានាធិបតីអាមេរិកនោះទេ ដែលដើរផ្សារ និងញ៉ាំអាហារសាមញ្ញដូចប្រជាពលរដ្ឋធម្មតានោះ សូម្បីតែលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏ដូចគ្នាដែរ។
កាលពីថ្មីៗនេះ លោក ស៊ី ជីនពីង បានចូលទៅញ៉ាំអាហារនៅក្នុងហាងមួយ ដែលលោកត្រូវឈរតម្រង់ជួរដូចជាអតិថិជនផ្សេងៗ ដើម្បីរង់ចាំទិញអាហារ។ លោក ស៊ី ជីនពីង បានចំណាយលុយជាង ៣ដុល្លារអាមេរិកសម្រាប់អាហារថ្ងៃត្រង់ ដែលមានសាច់ជ្រូក និងបន្លែ ដែលវាជាអាហារប្រពៃណីរបស់ចិន។
នៅតុបាយតូចមួយដូចគេដូចឯង លោកប្រធានាធិបតី បានអង្គុយញ៉ាំអាហារធម្មតាក្នុងក្ដីរីករាយ ហើយក៏មានប្រជាពលរដ្ឋមួយចំនួនបានសុំលោកថតរូបទុកជាអនុស្សាវរីយ៍។
គួរបញ្ជាក់ផងដែរថា គេកម្រឃើញមេដឹកនាំរបស់ប្រទេសកុម្មុយនីស្ដបង្ហាញខ្លួននៅទីសាធារណៈណាស់ ប៉ុន្តែនេះគេសង្កេតឃើញថា លោក ស៊ី ជីនពីង ហាក់ដូចជារីករាយនៅពេលដែលបានចេញមកក្រៅជាលក្ខណៈសាមញ្ញ៕
មតិយោបល់