ធ្លាប់តែឃើញគេ ជ្រើសរើសយកសត្វ ជ្រូកហ្គីណេ ឬទន្សាយ ចិញ្ចឹមក្នុងផ្ទះ ក៏ប៉ុន្តែសម្រាប់គ្រួសារមួយនេះ មានលក្ខណៈចំលែកយ៉ាងខ្លាំង ដោយជ្រើសរើសកណ្តុរមកចិញ្ចឹមទៅវិញ ។
ប្តី ប្រពន្ធ ដែលរស់នៅក្នុង ប្រទេសគុបា នាង Ana និងប្តី Rafael Lopez Pedraza ជាគូស្នេហ៍ដ៏ចម្លែកជាងគេ ដោយជ្រើសរើសយកកណ្តុរ យក្ស មកចិញ្ចឹមថ្នាក់ថ្នម ទៅវីញ។ សត្វកណ្តុរដ៏ធំនេះ មានប្រវែងកន្លះម៉ែត្រ ខ្លួនវាប៉ុនសត្វឆ្កែមួយ ដោយមានចង្កោមដ៏មុតស្រួច និងកន្ទុយវែងៗ តែប្តីប្រពន្ធ នេះបែរជាមិនខ្លាចទាល់តែសោះ ។
សត្វកណ្តុរព្រៃ ដែលគូស្នេហ៍យកមកចិញ្ចឹមនេះ វាជាសត្វដែលរងការផុតពូជ នៅលើកោះ ការីប៊ីន ដោយសារតែខ្វះចំណីអាហារ និង ការប្រមាញ់ជាដើម ។
អ្នកស្រី Ana បាននិយាយថា បើទោះបីជាសត្វនេះ កំពុងរងការឈ្លានពាន និងផុតពូជ តែវា ពិតជាឆ្លាតខ្លាំងណាស់ ដោយ៥ ឆ្នាំទៅហើយ ដែលវារស់នៅជាមួយនឹងខ្ញុំ ៕
ព័ត៌មានជាតិ
មតិយោបល់