ព័ត៌មានជាតិ

Samsung គ្រោង​ដក​តំណែង​នាយក​ប្រតិបត្តិ បន្ទាប់​ពី​ទីផ្សារ​ស្មា​ត​ហ្វូន​ធ្លាក់ចុះ​

​សេ​អ៊ូ​ល​៖ កាសែត WSJ បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Samsung កំពុង​ពិចារណា​ក្នុង​ការដកតំណែង​លោក J.K. Shin ដែលជា​អ្នក​គ្រប់​គ្រង់​ជីវ​កម្ម​ទូរស័ព្ទ​ចល័ត និង Tablet​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​បង្ហើប​ឲ្យដឹង​។​

​ដើមហេតុ​ដែល​ឈាន​ដល់​ការដក​តំណែង​នេះ​ត្រូវបាន​គេ​យល់ឃើញថា មក​ពី​ទីផ្សារ​ទូរស័ព្ទ​ចល័ត និង​ស្មា​ត​ហ្វូន​របស់ Samsung ធ្លាក់ចុះ ដោយ​នៅ​ត្រីមាស​ទី​៣ កន្លងទៅនេះ បាន​ធ្លាក់ចុះ​ជាង ៦០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៣ ចំណែក​ការលក់ Samsung Galaxy S5 វិញ តិច​ជាង​ការរំពឹងទុក និង​តិចជាង​ការលក់ Samsung Galaxy S4​។​
​ប្រភព​ដដែល​បាន​បន្តទៀតថា លោក J.K. Shin អាច​នឹង​ត្រូវ​ដកចេញ ហើយ​ជំនួស​មកវិញ​នូវ​លោក B.K. Yoon សហ​នាយក​ប្រតិបត្តិ Samsung និង​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​ទូរទស្សន៍ ទូ​ទឹកកក និង​គ្រឿង​បរិក្ខា​ផ្ទះ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា Samsung ត្រូវបាន​បង្កើតឡើង​ដោយ​លោក Lee Byung-chul ក្រោយពី​ទទួល​មរណភាព លោក Lee Kun-hee ត្រូវជា​កូន​ប្រុស​ក៏​បាន​ឡើងកាន់​តំណែង​ជំនួស ប៉ុន្តែ​នៅពេល​នេះ​គាត់​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​បេះ​ដួង​នៅ​មន្ទីរ ហើយ​កិច្ចការ​មួយចំនួន​ត្រូវ​ធ្លាក់​ទៅលើ​លោក Jay Y. Lee ត្រូវជា​កូនប្រុស​របស់​លោក Lee Kun-hee និង​ជា​ចៅប្រុស​របស់​លោក Lee Byung-chul ហើយ​បច្ចុប្បន្ន​នេះ Samsung Group មាន​សហ​នាយ​ប្រតិបត្តិ​ចំនួន ៣​រូប មាន​ដូចជា​លោក B.K. Yoon គ្រប់​គ្រង់​ផ្នែក​ទូរទស្សន៍ ទូ​ទឹកកក និង​គ្រឿង​បរិក្ខា​គេហ​រដ្ឋា​ន​, លោក J.K. Shin គ្រប់​គ្រង់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត និង Tablet, លោក Kwon Oh-Hyun គ្រប់​គ្រង់​អាជីវកម្ម​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច និង​អេក្រង់​៕​
jk-shin

មតិយោបល់