ព័ត៌មានជាតិ

បង្រ្កាបមុខសញ្ញាគ្រឿងញៀន២នាក់ ដកហូតកាំភ្លើងខ្លី១ដើមនិងរថយន្តឡិចស៊ីស១គ្រឿង នៅស្រុកមោងឫស្សី!

បាត់ដំបងៈ កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកមងឬស្សីបង្រ្កាបមុខសញ្ញាចែកចាយគ្រឿងញៀនមួយករណី នៅចំណុចក្រុមទី៣ ភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងនោះឃាត់ខ្លួនជនសង្ស័យ២នាក់ ទី១ឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងទី២ឈ្មោះ ឡេង តេងឡុង ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិត្រពាំថ្លឹង សង្កាត់ចោមចៅ ក្រុងភ្នំពេញ។ ដកហូតបាន រថយន្តឡីចស៊ីសRX300 ពណ៌ស មួយគ្រឿង, ថ្នាំញៀនប្រភេទមេតំហ្វេតាមីន( ICE)ចំនួន១១កូនថង់ ទម្ងន់១១២,៩៤ក្រាម, ជញ្ជីងថ្លឹងចំនួន១, អាវុធខ្លីម៉ាករ៉ូឡូចំនួន១ដើម និងគ្រាប់ចំនួន១២គ្រាប់ និងសម្ភារៈប្រើប្រាស់មួយចំនួន។

បច្ចុប្បន្ន ជនស្ស័យ និងសម្ភារៈភស្តុតាង កំពុងរៀបចំបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/MbVyOiaf3w0

មតិយោបល់