ព័ត៌មានជាតិ

កំលាំងចំរុះ ចុះ​ចាប់​បង្ក្រាប​រឹបអូស​ឈើ​ជាច្រើន​ប្រភេទ​នៅ​ភូមិ​ត្រពាំង​តាវ​ចាស់​

ឧត្តរមានជ័យ​៖​កម្លាំងចំរុះ ចុះ​បង្ក្រា​រឹបអូស​ឈើ​ចំរុះ​ជាច្រើន​ប្រភេទ​ដឹកនាំ​ដោយ​លោក​កូយ កាន់​យ៉ា ព្រះរាជ​អាជា្ញ​អម​សាលាដំបូង​ខេត្ត​និង​លោក​គួន រ៉ា​ឌី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​លោក ឃុន ប៊ុន ហេង​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​និង​មន្ត្រី​បរិស្ថាន​ស្រុក​។​ហេតុ​ការ​កម្លាំងចំរុះ ចុះ​ចាប់​បង្ក្រាប​រឹបអូស​ឈើ​ជាច្រើន​ប្រភេទ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៤​ខែវិចិ្ឆកា​ឆ្នាំ​២០១៤​នៅ​ចំណុច​ផ្លូវ​យុទ្ធសាស្ត្រ​ជាប់​នៅ​ជើងភ្នំ​ដងរែក​ស្ថិតនៅ​ភូមិ​ត្រពាំង​តាវ​ចាស់ ឃុំ​ត្រពាំងប្រិយ៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​លោក ឃុន ប៊ុន ហេង នាយផ្នែក រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង បានឲ្យ​អ្នសារព័ត៌មាន​ដឹងថា គំនរ​ឈើ​ជ្រុង​ត្រ​សេក​និង​តា​ត្រាវ​ចំនួន​៨​ម៉ែត្រគូប​និង​៧​ផ្លាន ដែល​ឈ្មួញ​លួច​អារ​ទុក​នៅ​តាម​ជើងភ្នំ​ដងរែក​នោះ សម្រាប​ដឹក​យកទៅ​លក់​នៅ​ខេត្ត​បន្ទាយមានជ័យ​និង​ខេត្តសៀមរាប​។​លោក ឃុន ប៊ុនហេង នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​បាន​បន្តទៀតថា នៅពេល​បច្ចុប្បន្ន កម្លាំងចំរុះ កំពុងតែ​ចុះ​ចាប់​បង្ក្រាប​រឹបអូស​ជាច្រើន​កន្លែង​ទៀត​ដូច​ភ្លៀងរលឹម ហើយ​លោក​ឃុន ប៊ុន ហេង​នាយផ្នែក​បាន​បន្តទៀតថា ឈើ​ទាំង​អស់នោះ​ត្រូវបាន​កម្លាំង​ចំរុះ​ដឹកយក​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង​និង​ស្រាវជ្រាវ​រក​ម្ចាស់​មក​ពិន័យ​ទៅតាម​ផ្លូវច្បាប់​៕​
2014-11-26_091054

មតិយោបល់