ព័ត៌មានជាតិ

សុដន់​មនុស្ស​ស្រី មាន​ឥទ្ធិពល​អ្វី​ ហេតុ​​អ្វី​​បុរស​​ឈ្លក់​​វង្វេង​​​ម្ល៉េះ?

បណ្តាបុរស ដែលចូលចិត្ត​ដើរ​លេង និងប្រឡូកក្នុងពិភពកាមគុណ​ភាគ​ច្រើន តែង​វាយ​តម្លៃ​លើ​នារី​ម្នាក់​ស្អាត ដោយ​មើល​លើ​សម្រស់​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ជា​ពិសេស​មុខមាត់ រាងរៅ និង​សម្រស់​ដើម​ទ្រូង​តែ​ម្ដង។ ចំណែក ពេល​រួម​ភេទ​​វិញ បុរស​ក៏​ចូល​ចិត្ត​ថើប និង​បបោស​អង្អែល​សុដន់​ស្ត្រី​ មុននឹងចាប់ផ្តើមប្រតិបត្តិការ។

អីចឹង បុរស​ខិលៗ ​និង​បុរស​មិន​ខិល​​ មាន​ដឹង​ខ្លួន​ឯង​ទេ ហេតុ​អ្វី​បាន​ជា​ខ្លួន​ឈ្លក់​វង្វេង និង​មាន​កាមារម្មណ៍​កម្រិតខ្ពស់ ចំពោះ​ដើម​ទ្រូង​ស្ត្រីម្ល៉េះ? ចង់​ដឹង​ច្បាស់ សូម​តាម​ដាន​ការ​បក​ស្រាយ​របស់​អ្នក​ជំនាញ​ ខាង​ក្រោម ៖
https://i1272.photobucket.com/albums/y389/domneng/bb6d7dc4-4a82-4ef2-a954-0a12d47a1686_zpsfd4054d8.jpg
លោក Larry Young និង Brian Alexander អ្នក​និពន្ធ​សៀវភៅ << The chemistry between us: love, sex and the science of attraction >> ជឿ​ជាក់​ថា បុរស​លង់​នឹង​សម្រស់​ដើម​ទ្រូង​ស្ត្រី ដោយ​សារ​តែ​អ័រម៉ូន​ ដែល​ស្ត្រី​បញ្ចេញ​ក្នុង​ពេល​បំបៅ​ដោះ។

អ័រម៉ូន​ ជួយ​បង្កើត​ទំនាក់​ទំនង​ផ្សារភ្ជាប់​គ្នា​ កាន់​តែ​ខ្លាំង​រវាង​ម្ដាយ និង​កូន ដែល​ធ្វើ​ឱ្យ​ទារក​ស្រឡាញ់​ចូល​ចិត្ត​សុដន់​ តាំង​ពី​តូចម្ល៉េះ។ យោង​តាមសម្តី លោក​ Young បានឱ្យដឹង​ថា ៖ << បុរស​ជា​ថនិកសត្វ​ឈ្មោល​តែ​មួយ​គត់​ ដែល​ចាប់​អារម្មណ៍​លង់​នឹង​ដើម​ទ្រូង ក្នុង​បរិបទ​សិច។ ហើយស្ត្រី​ជា​ថនិកសត្វ​ញី​តែ​មួយ​គត់ ​ដែល​ដើម​ទ្រូង​រីក​ធំ​ ក្នុង​ពេល​ពេញ​វ័យ​ក្រមុំ ពោល​ គឺ​មាន​លទ្ធភាព​ពពោះ​បាន >>។

អ្នក​និពន្ធ​ទាំង​ពីរ ​បាន​សរសេរ​ក្នុង​សៀវភៅ​ថា ៖ << ការ​ពិត​ទៅ ក្មេង​ប្រុស​មិន​ដឹង​ថា ដើម​ទ្រូង​ស្ត្រី​ គឺ​ជា​របស់​ដែល​ពួកគេ​ត្រូវ​ចាប់​អារម្មណ៍​​​នោះ​ទេ។ វា​ដោយ​សារ​តែ​កត្តា​ជីវសាស្ត្រ (អ័រម៉ូន) ដែល​ដិត​ជាប់​យ៉ាង​ខ្លាំង​ក្នុង​ខួរ​ក្បាល​ពួកគេ​ តាំង​ពី​តូច​ម្ល៉េះ >>៕

មតិយោបល់