ព័ត៌មានជាតិ

គីម ចុង​អ៊ុន​តែងតាំង​ប្អូនស្រី​ពៅ របស់​ខ្លួន​ឲ្យ​កាន់​មុខតំណែង​ធំ​ក្នុង​បក្ស​

​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នេះ​ថា លោក គីម ចុង​អ៊ុន មេដឹកនាំ​កំពូល​ផុត លេខ​របស់​កូរ៉េ​ខាងជើង បានសម្រេច តែងតាំង​ប្អូនស្រី​ពៅ របស់​ខ្លួន​ឲ្យ​កាន់​មុខតំណែង​ធំ ជា​អនុប្រធាន​នៃ​គណបក្ស ពលករ​កូរ៉េ ។​

​កន្លងមក ប្អូនស្រី​ពៅ​របស់លោក គីម មិន​ត្រូវ​បាន​បង្ហាញ ឈ្មោះ​ជា​សាធារណ​នោះទេ ប៉ុន្តែ រហូតដល់​ខែ​មិនា កន្លងទៅនេះ ឈ្មោះ​ជា​ផ្លូវការ​គឺ គីម យ៉ូ​ចុង ត្រូវបាន​បង្ហាញ​តាមរយៈ សារព័ត៌មាន​រដ្ឋ ដែល​នាំ​ឲ្យ​មហាជន​គ្រប់​គ្នា​បាន​ស្គាល់ ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​។​

​គួរបញ្ជាក់​ថា សារព័ត៌មាន​រដ្ឋ KCNA បានប្រកាស​តួនាទី​របស់ គីម យ៉ូ​ចុង ជា​អនុប្រធាន​នៃ អគ្គនាយកដ្ឋាន របស់​គណកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េ បន្ទាប់ពី​លោក គីម ចុង​អ៊ុន មេដឹកនាំ​វ័យ​ទើបតែ ៣១​ឆ្នាំ បាន​ចូលរួម​ក្នុងការ​ទស្សនា​ពិធីបុណ្យ​ភាពយន្ត​តុ​ក្តា នោះ​៕​
Kim Jung Oun

មតិយោបល់