ព័ត៌មានជាតិ

អ្នកដំណើរ​ត្រូវ​ចុះ​ពីលើ​យន្ដហោះ ជួយ​រុញ​យន្ដហោះ​ (Video Inside)

​មន្ដ្រី​ក្នុង​តំបន់​សាយ​ប៊ូ​រី ស្ថិតក្នុង ប្រទេស​រុស្ស៊ី​កំពុងតែ​ត្រួតពិនិត្យ​ការ ដែល​អ្នកដំណើរ​ត្រូវ​បាន​ស្នើ​ឱ្យ​ចុះ​ពីលើ យន្ដហោះ​ជួយ​រុញ​យន្ដហោះ​ចេញ​ទៅ កាន់​ផ្លូវ​ដែល​អាច​ហោះហើរ​បាន ។ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា អ្នកដំណើរ ប្រមាណ​៧០​នាក់​នៅ​លើ​យន្ដហោះ​ចាក ចេញពី​តំបន់ អាយ​ហ្គា​កាប្រទេស​រុស្ស៊ី ឆ្ពោះទៅកាន់ ក្រា​ស្នូ​ដា ត្រូវ​បាន​ស្នើ​ឱ្យ ចុះ​ពីលើ​យន្ដហោះ​ជួញ​រុញ​ទៅកាន់​ផ្លូវ ហោះហើរ ទើប​យន្ដហោះ​នេះ​អាច​ចេញ ដំណើរ​បាន ។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​របស់ រុស្ស៊ី​បាន​ផ្សព្វផ្សាយ​ថា អ្នកដំណើរ​ចុះ​ពី លើ​យន្ដហោះ​គឺ​ដើម្បី​កាត់បន្ថយ​ទម្ងន់ ហើយ​ក៏​ស្ម័គ្រចិត្ដ​ជួយ​រុញ​យន្ដហោះ​ទៅ កាន់​ផ្លូវ​ហោះហើរ​ក្នុង​អាកាសធាតុ ត្រជាក់​ធ្លាក់​ព្រឹល ។​

​នៅក្នុង​រូបភាព​វីដេអូ​បង្ហាញឱ្យឃើញ ថា អ្នកដំណើរ​ខិតខំ​រុញ​យន្ដហោះ TU-134 ទៅ​កាន់​ផ្លូវ​ហោះហើរ​ដែល​គ្រប ដណ្ដប​ដោយ​ព្រឹល ។ នៅ​តំបន់​នោះ​មាន សីតុណ្ហភាព​ក្រោម​សូន្យ​រហូត​ដល់​ដក ៥០​អង្សា​សេ​ធ្វើ​ឱ្យ​កង់​យន្ដហោះ​ជាប់ គាំង ងាក​ទៅ​ណា​មិន​រួច ។​
​អគ្គនាយក​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​មាន​យន្ដហោះ​ជាប់គាំង​ក្នុង​ព្រឹល នោះ​បាន​និយាយថា អ្នកដំណើរ​នៅ​លើ យន្ដហោះ​ទាំងអស់​ដែល​ស្នើ​ឱ្យ​ជួយ​រុញ យន្ដហោះ​នោះ សុទ្ធសឹងតែ​ជា​ពលករ​នៅ ក្នុង​ក្រុមហ៊ុន ហើយ​នោះ​ជា​វិធីសាស្ដ្រ​តែ មួយគត់​ដើម្បី​ឱ្យ​យន្ដហោះ​អាចធ្វើ ដំណើរ​ទៅកាន់​គោលដៅ​ដូច​ដែល​បាន កំណត់ ៕
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ​៖

2014-11-28_162316

មតិយោបល់