ព័ត៌មានជាតិ

ប្រា​យុទ្ធ​៖ អ្នកស្រី យី​ង ឡាក់ ត្រូវតែ​ប្រយ័ត្ន​សម្តី​

​នាយករដ្ឋមន្ដ្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​ជា​អ្នកដឹកនាំ​ធ្វើ​រដ្ឋប្រហារ ហើយ​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ដ្រី បាន​និយាយ​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ថា “​លោកស្រី​យី​ង​ឡាក់ បើ​ចង់​និយាយ អ្វី​នៅ​ក្នុងផ្ទះ​និយាយ​ឱ្យ​ឆ្អែត​ទៅ កុំ​និយាយ នៅ​ចំពោះមុខ​មហាជន អាច​ជំរុញ​ឱ្យ មានការ​ក្រោកឈរឡើង​ប្រឆាំង​រដ្ឋា​ភិ បាល​។ លោកស្រី​យី​ង​ឡាក់​ត្រូវតែ​ប្រយ័ត្ន សម្ដី​របស់​ខ្លួន ។​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃ ទី​២៦ ខែវិច្ឆិកា បានប្រកាស​ហាមប្រាម ប្រជាពលរដ្ឋ​ថៃ​គ្រប់​រូប​មិន​ត្រូវ​និយាយ អំពី​នយោបាយ បើ​ទោះបីជា​នៅ​ទីកន្លែង ណាក៏ដោយ រួម​ទាំង​នៅ​ក្រៅប្រទេស​ផង ដែរ ។ រដ្ឋាភិបាល​ថៃ​ព្រួយបារម្ភ​ពី​ការ បំផុសបំផុល​ជំរុញ​ឱ្យ​មាន​ការប្រឆាំង​រដ្ឋា ភិបាល​យោធា​បង្ក​ភាពចលាចល​ក្នុង សង្គម ។ រដ្ឋាភិបាលយោធា​បានប្រកាស ថា កំពុង​តែ​ខិតខំ​រៀបចំ​ប្រទេសជាតិ​ឱ្យ មាន​ស្ថិរភាព​នយោបាយ​ឡើងវិញ មុន ពេល​ផ្ដល់​អំណាច​ទៅឱ្យ​ប្រជារាស្ដ្រ ។​

​សារព័ត៌មាន​បាងកក​ប៉ុស្ដិ៍​បានផ្ស​ព្វ ផ្សាយ​ថា នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​អូ​ចា នឹង​ហាមប្រាម​លោកស្រី​យី​ង ឡាក់ ចេញ​ទៅ​ក្រៅប្រទេស ដោយសារ តែ​ការប្រកាស​របស់​លោកស្រី​នាពេល កន្លងមក ។ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក៏ បាន​គំរាម​ថា នឹង​ដាក់​ទណ្ឌកម្ម​ដល់​លោក ស្រី​យី​ង​ឡាក់ មិន​អនុញ្ញាត​ឱ្យ​លោកស្រី បញ្ជូន​លុយ​ទៅ​ក្រៅប្រទេស ប្រសិនបើ ការប្រកាស​របស់​លោក​ស្រី​អាច​ប៉ះពាល់ ផ្ដល់​ផល​អាក្រក់​ដល់​នយោបាយ​បច្ចុប្បន្ន​។​

​ចាប់តាំងពី​រដ្ឋប្រហារ លោកស្រី​យី​ង ឡាក់ ត្រូវបាន​កម្លាំង​យោធា​កាន់​អំណាច អនុញ្ញាត​ឱ្យ​ចេញ​ទៅ​ក្រៅប្រទេស​២​លើក មកហើយ ១​លើក​ទៅ​កាន់​ទីក្រុង​ប៉ារីស និង​១​លើក​ទៀត​ទៅ​កាន់​ប្រទេស​ជប៉ុន​និង ចិន ។ លោកស្រី​បាន​ជួប​លោក​ថាក់ស៊ីន ដែល​ជា​បងប្រុស​របស់​ខ្លួន ប៉ុន្ដែ​លោក ស្រី​មិនបាន​និយាយ​ទៅកាន់​មហាជន​នោះ ឡើយ​ពាក់ព័ន្ធ​នឹង​ការធ្វើ​រដ្ឋប្រហារ ។​

​កន្លងមក​ថ្មីៗ​លោកស្រី​យី​ង​ឡា​ក់បាន និយាយ​ទៅកាន់​មហាជន​ថា លោកស្រី បាន​ដឹង​ជា​មុន​ហើយ ថា​លោកស្រី​ប្រាកដ ជា​ទទួលរង​ការធ្វើ​រដ្ឋប្រហារ​ដូច​ជា​បង ប្រុស ថាក់ ស៊ីន អីចឹង​ដែរ នៅពេល ដែល​លោកស្រី​បាន​ឡើងកាន់​តំណែង​ជា នាយក​រដ្ឋមន្ដ្រី​នៅ​ខែ​សីហា ឆ្នាំ​២០១២ ។ លោកស្រី​បាន​បញ្ជាក់ថា ប្រសិនបើ​មិន ត្រូវបាន​ស្ថាបន​ឯករាជ្យ​ដក​លោក​ស្រី​ពី តំណែង​នយោបាយ​ទេនោះ ក៏​ត្រូវ​យោធា ធ្វើ​រដ្ឋប្រហា​រដែរ ។​

​ការប្រកាស​ទាំងនោះ​របស់​លោកស្រី យី​ង​ឡាក់ បានធ្វើឱ្យ​នាយករដ្ឋមន្ដ្រី ប្រា​យុទ្ធ ចាន់​អូ​ចា ខឹងសម្បា​យ៉ាងខ្លាំង ដោយ​លោក​គឺជា​បុគ្គល​បាន​ចូលរួម​ក្នុង រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ ស៊ីន ហើយ ពេលនេះ​បាន​ទម្លាក់​ទាំង​ប្អូនស្រី​ថែម ទៀត ។​

​នៅពេល​ដែល​សួរ​អំពី​ការប្រកាស របស់​លោកស្រី​យី​ង​ឡាក់​អំពី​ការចូល ប្រឡូក​ក្នុង​ឆាកនយោបាយ​នៅ​ពេល​បោះ ឆ្នោត​ខាងមុខ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បញ្ជាក់ថា ទាំងនោះ​ជា​សិទ្ធិ​របស់​លោក ស្រី​យី​ង​ឡាក់ ចង់​បន្ដ​នយោបាយ​ឬ​អត់​។ ប៉ុន្ដែ​ត្រូវ​តែ​សួរ​ដល់​គណៈកម្មការ​រៀប​ចំ ការបោះឆ្នោត​ថា​តើ​លោកស្រី​មាន លក្ខណៈ​គ្រប់គ្រាន់​ចូលរួម​បោះឆ្នោត​នា ពេល​ខាង​មុខ​ទៀត​ដែរឬទេ ។ និយាយ ដល់​រឿង​នេះ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ក៏​បាន​បញ្ឆិតបញ្ឆៀង​ថា​លោកស្រី​យី​ង ឡាក់ អាច​ត្រូវបាន​ហាមប្រាម​ប្រឡូក ក្នុង​ឆាកនយោបាយ​យ៉ាងតិច​៥​ឆ្នាំ ប្រសិនបើ​គេ​រកឃើញ​កំហុស លោកស្រី នោះ​៕​
ying luck

មតិយោបល់