ព័ត៌មានជាតិ

Samsung ធ្វើឲ្យ​ស្ត្រី​ឥណ្ឌា​ម្នាក់​បែក​ត្រចៀក អ្នក​ប្រើ​ទូរស័ព្ទ​គួរ​យល់​ដឹង​

នារី​ជនជាតិ​ឥណ្ឌា​ម្នាក់​បាន​រងរបួស​បែក​ត្រចៀក ដោយសារ​ការ​ស្តាប់​ទូរ​សព្ទ័​តាម​កាស​ពាក់​និង​ត្រចៀក​នៅពេល​កំពុង​សាក​ថ្ម​ទូរ​សព្ទ័​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ឥណ្ឌា​ក៏ពិតមែន គឺ​វា​ជា​សារ​ដ៏​សំខាន់​មួយ​សំរាប់​ប្រជា​ពលរដ្ខ​ខ្មែរ​យើង​ដែល​គួរតែ​ប្រុង​ប្រយត្ន័​អោយ​បាន​ខ្ពស់​។ ជាង​ជួសជុល​ទូរ​សព្ទ័​ដៃ​ម្នាក់​នៅក្នុង​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថា​៖​នៅក្នុង​រូបភាព​នេះ​ការគ្រោះថ្នាក់​ដូច​បាន​រៀបរាប់​មក​ខាងលើ​ពិតជា​អាច​កើតមាន​មែន​។​គាត់​បាន​ពន្យល់​អោយ​ដឹងថា​៖​ការផ្ទុះ​កា​សទូរ​សព្ទ័​ពាក់​និង​ត្រចៀក​គឺ​បណ្តាល​មក​ពី​ការ​ទុស្សេ​ចរន្ត​ភ្លើង តាមរយះ​ការ​សាក​ថ្ម​ទូរ​សព្ទ័ ត្រូវ​យល់​ថា​ការប្រើដុយ​និង​ខ្សែ​សាក​ថ្ម​ទូរ​សព្ទ័​យូរ​ទៅ​អាច​និង​ចាស់​សឹក​ខូច ពេល​យើង​ដោត​ចរន្ត​ភ្លើង​សាក​ថ្ម ហើយ​យើង​កាន់​ទូរ​សព្ទ័​ស្តាប់​
​កាស​និង​ត្រចៀក រេ​ចុះ​រេ​ឡើង​ធ្វើអោយ​ដុយ​ដោត​ភ្ជាប់​និង​ទូរ​សព្ទ័​រង្កៀក​ចុះឡើង​អាច​បណ្តាល​ទុស្សេ​បាន បង្ក​អោយ​បែកកា​សទូរ​សព្ទ័​មាន​គ្រោះថ្នាក់​បាន ប៉ុន្តែ​បើ​យើង​សាក​ថ្ម​ទូរ​សព្ទ័​ទុក​ស្ងៀម​នោះ​វា​មិន​អាច​ទុយ​ស្សេ​បានឡើយ​។​ខាងលើនេះ​ជា​ការបកស្រាយ​ពន្យល់​របស់​ជាង​ជួសជុល​ទូរ​សព្ទ័ ដែល​ស្តាប់ទៅ​ដូចជា​ទំនង​ដែរ ដែល​អ្នក​ប្រើ​ទូរ​សព្ទ័​ទាំងអស់​គួរតែ​យល់ដឹង ដើម្បី​កុំអោយ​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​ក្នុងការ​ស្តាប់​ទូរ​សព្ទ័​តាម​កាស​ពេល​កុំ​ពុង​សាក​ថ្ម ដែល​នេះ​គឺជា​បំណង​ល្អ​របស់​អ្នកយក​ព័ត៌មាន​របស់​យើង ក្នុង​ការចូលរួម​ទប់ស្កាត់​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជា​យថាហេតុ ចំពោះ​អ្នក​មិនសូវ​មាន​ការយល់ដឹង​៕​
Samsung

មតិយោបល់