ព័ត៌មានជាតិ

កំពុងចែកចាយគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍បឹងកក់ទី១ និងប៉ុស្តិ៍បឹងកក់ទី២ បាន ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង និងដកហូតគ្រឿងញៀនចំនួន០៤កញ្ចប់តូច នៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ទិត្យ សារ៉េត ហៅ រ៉េត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលក់បាយ ស្នាក់នៅផ្ទះគ្មានលេខ ប្លុកបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ ថ្នាំញៀន(ប្រភេទម៉ាទឹកក) ចំនួន០៤កញ្ចប់តូច កាបូបស្ពាយពណ៌សចំនួន១ បំពង់កែវសម្រាប់ជក់គ្រឿងញៀនចំនួន៧ កូនពិលតូចពណ៌ខៀវ ចំនួន១។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

photo_2016-08-20_07-08-55

photo_2016-08-20_07-08-58

មតិយោបល់