បន្ទាយមានជ័យ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តបានចេញរបាយការណ៍បន្ទាប់ពីបង្កើតគណះកម្មាធិការត្រួតពិនិត្យទំនិញគេចពន្ធខេត្តបន្ទាយមានជ័យចំណូលពន្ធគយសម្រាប់សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យរកចំណូលក្នុងឆ្នាំ២០១៤មួយខែបាន១១លានដុល្លារកើនឡើងជាងឆ្នាំ២០១៣ដែលបាន៨លានដុល្លារ។ របាយការណ៍នេះត្រូវបានបង្ហាញក្នុងកិច្ចប្រជុំគណៈបញ្ជាការកងឯកភាពប្រចាំខែវិច្ឆិកាកាលពីព្រឹកថ្ងៃទី២៨វិច្ឆិកាឆ្នាំ២០១៤នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យលោក គោស៊ុំ សារឿត បានមានប្រសាសន៍ថា៖ខេត្តបន្ទាយមានជ័យមានច្រកទ្វារអន្តរជាតិចំនួន៣គឺចក្រប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន។ នៅក្នុងឆ្នាំ២០១៤សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យអាចរកចំណូលបានក្នុងខែបានប្រមាណ១១លានដុល្លារកើនជាងឆ្នាំ២០១៣ដែលរកចំណូលបានត្រឹមតែ៨លានដុល្លារ។ លោកបានបន្តថា៖មូលហេតុចំណូលកើនឡើងក្រោយពេលខេត្តបានបង្កើតគណៈកម្មការត្រួតពិនិត្យទំនិញគេចពន្ធនិងដាក់វិធានការទប់ស្កាត់បទល្មើសគេចពន្ធតាមបន្ទាត់ព្រំដែនទើបចំណូលពន្ធកើនឡើងជាងឆ្នាំមុនៗ។ទន្ទឹមនឹងនោះលោកអភិបាលខេត្តបានសំណូមពរដល់មន្ត្រីគយរដ្ឋាករទាំងខេត្តនិងក្រសួងរាល់ចំណូលពន្ធសុំជួយដល់ខេត្ត៣០ភាគរយនិងពន្ធពិន័យលើទំនិញដែលបង្ក្រាបសុំជួយដល់ខេត្តពី១ទៅ២ភាគរយដើម្បីយកទៅអភិវឌ្ឍន៍ក្នុងខេត្តបន្ត។
លោក គោស៊ុំ សារឿត ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំតាមស្ថាប័នត្រូវលុបបំបាត់ចំពោះសមត្ថកិច្ចណាដែលលួចដាក់ប៉ុស្តិ៍ជជុះតាមផ្លូវជាតិលេខ៥និង៦ក្នុងខេត្តដែលមានប្រមាណ៣ទៅ៤កន្លែងដែលយកលុយពីអ្នករកស៊ីដែលប៉ះពាល់ដល់មុខមាត់ខេត្ត។ លោកបានបញ្ជាក់ ជាពិសេសមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដែលដាក់ទី១.នៅភូមិគោកទំលាប់ស្រុកមង្គលបូរី ទី២.នៅភូមិសាលាក្រៅក្រុងសិរីសោភ័ណ ទី៣.នៅភូមិទឹកថ្លាក្រុងសិរីសោភ័យនិងទី៤.នៅភូមិពង្រក្រុងសិរីសោភ័យផងដែរ។ក្នុងកិច្ចប្រជុំនោះផងដែរលោក គោ ស៊ុំសារឿត បានលើកយកបញ្ហាកសិកម្មមកនិយាយដែរគឺបញ្ហាកសិករធ្វើស្រូវបានគ្មានទីផ្សារលក់ស្រូវបានថោកចំណាយអស់ទុនច្រើនសំភារះធ្វើស្រែឡើងថ្លៃទ្វេដងគ្មានទឹកធ្វើស្រែប្រាំងហើយសព្វថ្ងៃនេះមានសម្តកិច្ចមួយចំនួនតូចនៅតាមស្រុកបានកាក់ម៉ាស៊ីនច្រូតស្រូវដែលយកទៅច្រូតស្រូវឲ្យប្រជាកសិករសមត្ថកិច្ចនោះតំរូវឲ្យបង់លុយក្នុងម៉ាស៊ីនច្រូតស្រូវមួយគ្រឿងពី១០ម៉ីនទៅ២០ម៉ីនរៀលព្រោះសំអាងថាម៉ាស៊ីនច្រូតស្រវទាំងនោះធ្វើដំណើរឆ្លងកាត់ស្រែរបស់ខ្លួនដែលបានកាន់កាប់ក្នុងស្រុករបស់ខ្លួនធ្វើឲ្យខូចផ្លូវដូច្នេះមន្ត្រីទាំងអស់ត្រូវមានវិធានការទប់រាល់កំហុសឆ្គងរបស់សមត្តកិច្ចទាំងនោះឲ្យបានទាន់ពេលវេលាផង៕
ព័ត៌មានជាតិ
មតិយោបល់