ម្ចាស់បទ ” Baby I’m Sorry “ ដែលត្រូវបានគេស្គាល់ឈ្មោះថា លោក សារុន កល្យាណ កូនប្រុសលោក វ័រ សារុន ម្ចាស់បទ “បើជាគូ” បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនទទួលបានអារម្មណ៍ថ្មីមួយទៀត ជាមួយនឹង MV បទដ៏ពិរោះនឹងអន្លង់អន្លោច ស្តាប់មិនជិនឡាយ ដោយសារតែបទនេះ វាជាស្នាដៃកូនខ្មែរពិតៗ មិនចម្លងពីគេ ។
MV បទ ” Baby I’m Sorry ” នេះដែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិនចាញ់បទបរទេសប៉ុន្មានឡើយ ។
យើងសង្ឈឹមជឿជាក់ថា នៅពេលខាងមុខ តារាចម្រៀងសក់សំបុកមាន់ លោក សារុន កល្យាណ នឹងបន្តធ្វើអ្វីដែលជាស្នាដៃកូនខ្មែរ ដើម្បីជួយ សាបព្រោះឲ្យសិល្បៈខ្មែរ រីកសាយភាយទៅកាន់លោកខាងលិច ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ ក្រសួងពាក់ព័ន្ធ គួរតែបើកភ្នែក លើកទឹកចិត្ត ដល់បណ្តាតារាចម្រៀង ដែលចង់អ្វី ជាស្នាដៃកូនខ្មែរផង កុំគិតរឿងលុយចូលហោប៉ាវច្រើនពេក វាមិនល្អទេដឹង ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត
មតិយោបល់