ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបុរសជនជាតិកូរ៉េយកដែកដងឆត្រមកវាយបណ្តាលឱ្យត្រូវចង្កេះរងរបួសស្រាលបន្ទាប់ពីដើរត្រឡប់មកពីទិញថ្នាំលេប។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី ០១ ធ្នូរ ២០១៤ នៅក្នុងភោជនីដ្ឋានកូរ៉េ ឌុង ឡាក់វ៉ន ដែលមានទីទាំងតាមបណ្តោយផ្លួវ២០០៦ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះមានឈ្មោះ ភិន ស៊ីម ភេទប្រុស អាយុ២១ឆ្នាំ ជាចុងភៅនៅក្នុងភោជនីដ្ឋានខាងលើ និងមានស្រុកកំណើតនៅភូមិក្រពើគល់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រភព័ត៌មានពីយុវជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគេមិនស្រួលខ្លួនក៏បានដើរចេញពីក្នុងភោជនីយដ្ឋានខាងលើទៅរកទិញថ្នាំលេប ពេលទិញរួចហើយក៏ដើរត្រឡប់មកក្នុងហាងវិញ ខណៈនោះស្រាប់តែបុរសជនជាតិកូរ៉េដែលធ្វើការជាមួយគ្នាបានយកដែកដងឆត្រមកវាយលើរូបគេត្រូវចំចង្កេះរបួសស្រាលទាំងរូបគេមិនបានធ្វើអីខុសនោះ ។ ភ្លាមៗរូបគេ(បុរសរងគ្រោះ) បានទៅប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ ហើយពេលដែលសមត្ថកិច្ចមកដល់ក៏បានធ្វើការសួរនាំបុរសជនជាតិកូរ៉េនោះដោយមានអ្នកបកប្រែឱ្យ ដោយសមត្ថកិច្ចសួរទៅជនជាតិកូរ៉េនោះថា <<ហេតុអ្វីបានជាវាយគេ>> ? បុរសជនជាតិកូរ៉េឆ្លើយតបថា << មកពីគេមានអារម្មណ៍មិនល្អ>> ។
ក្រោយពេលសមត្ថកិច្ចចុះមកសម្របសម្រួលហើយនោះ យុវជនរងគ្រោះបានឱ្យបុរសជាតិកូរ៉េ នោះសុំទោសដើម្បីបញ្ចប់រឿង និងបានព្រមានថាថ្ងៃក្រោយបើប្រព្រឹត្តបែបនេះទៀតនឹងនាំទៅ ប៉ុស្តិ៍នគរបាលហើយ។ ចុងបញ្ចប់បុរសជនជាតិកូរ៉េនោះបានធ្វើការសុំទោសយុវជនរងគ្រោះ ដើម្បីបញ្ចប់រឿងតែម្តង ។
ព័ត៌មានជាតិ
មតិយោបល់